ភ្នំពេញ ៖ សន្តិសុខខណ្ឌដូនពេញ ២នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ពីបទវាយដំនិងញុះញង់អ្នកដទៃឲ្យវាយប្រហារសាស្រ្ដាចារ្យ ស៊ុយ សារ៉េត ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរ នៅរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ ។
លោក គង់ ចាន់ថា មន្រ្តីនគរបាលចរាចរណ៍រាជធានីបានកំណត់អត្តសញ្ញាណជនសង្ស័យ ២នាក់គឺម្នាក់ឈ្មោះ ភាច គឹមហាក់ និងសុខ រ៉ា ហើយជនសង្ស័យទាំងពីរនេះ គឺជាសន្តិសុខខណ្ឌដូនពេញ ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញកាលពីថ្ងៃអង្គារដោយសាលាខេត្តដូនពេញ ជនសង្ស័យគឺជាអតីតសន្តិសុខខណ្ឌដូនពេញ ។
លោក ចាន់ ថា បានបន្ថែមថា ពួកគេត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃអង្គារ ដោយផ្អែកលើរូបថត ដែលជាភស្តុតាង ដែលបានមកពីកាមេរ៉ាសុវត្ថិភាពនៅក្បែរកន្លែងកើតហេតុ ។
បើយោងតាមរយៈ កាមេរ៉ារបស់ទូរទស្សន៍ស៊ីស៊ីធីវី បានឲ្យដឹងថា សន្តិសុខខណ្ឌដូនពេញ ២ នាក់នោះគឺជាអ្នកញុះញង់ហ្វូងមនុស្សឲ្យវាយជនរងគ្រោះ គឺលោក សាស្រ្ដាចារ្យ ស៊ុយ សារ៉េត ។ ហើយបន្ទាប់មកពួកគេក៏ចាប់ផ្តើមវាយជនរងគ្រោះនៅក្នុងឡានតែម្តង ។
ហេតុការណ៍នោះត្រូវបានគេដឹងថា កើតឡើងកាលពី រសៀលថ្ងៃអាទិត្យ វេលាម៉ោង ៣ នៅសង្កាត់ទឹកល្អក់ 2 ខណ្ឌទួលគោក ។
លោក ចាន់ ថា បានបន្តទៀតថា កាលពីដើមសប្តាហ៍នេះ លោក សាស្រ្តាចារ្យ បានបើកឡានរបស់គាត់នៅតាមបណ្តោយផ្លូវជាតិលេខ 5 ក្នុងខណ្ឌឫស្សីកែវ ក្រោយមកក៏បានប៉ះជាមួយនឹងជិះម៉ូតូម្នាក់ ហើយបណ្តាលឲ្យអ្នកជិះម៉ូតូនោះរងរបួស ។
បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះ លោក ស៊ុយ សារ៉េត បានបើកឡានគេចចូលទៅក្នុងទីក្រុង ហើយក៏បានបុកម៉ូតូពីរគ្រឿងទៀតនៅជិតផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក។
អ្នករត់ម៉ូតូឌុបឃើញគ្រោះថ្នាក់ចចារណ៍នេះហើយខឹងខ្លាំង រហូតជិះម៉ូតូតាម លោក ស៊ុយ សារ៉េត ហើយនៅចុងបញ្ចប់ លោកក៏បានឈប់ឡាននៅក្បែរមន្ទីរពេទ្យ ព្រះកុសមៈ ក្នុងឃុំទឹកល្អក់ ៣ ។
គួរបញ្ជាក់ឲ្យដឹងថា ពេលនេះស្ថានភាពជម្ងឺរបស់ លោក ស៊ុយ សារ៉េត មិនបានប៉ះពាល់ដល់ផ្នែកក្បាលធ្ងន់ធ្ងរឡើយ ប៉ុន្តែលោកត្រូវបានសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យប្រទេសវៀតណាម ព្រោះសភាពជម្ងឺរបស់លោក ប៉ះពាល់ផ្នែក មាត់ និងធ្មេញ ធ្ងន់ធ្ងរដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes