ព័ត៌មានកីឡា៖ យោងតាមគេហទំព័រអន្ដរជាតិឈ្មោះ thesun បានចុះផ្សាយឲ្យដឹងថា ខ្សែប្រយុទ្ធជម្រើស ជាតិ អាហ្ស៊ង់ទីនដ៏មុតស្រួច ដែលលេងឲ្យក្លឹប Barcelona បានគ្រោងនឹងសម្រេចចិត្ដផ្ទេរទៅកាន់ ក្លឹបធំនៅទឹកដី អង់គ្លេសដែល ហ៊ានបោះទុនលើកីឡាករ ដល់ទៅទឹកប្រាក់ប្រចាំសប្ដាហ៍ចំនួន ៨០០០០០ ផោន ។
រយៈពេលកន្លងមក ក៏ធ្លាប់មានដំណឹងបានលេចឮជាច្រើនដងមកហើយ ថា កីឡាករ Messi បានគ្រោងនឹងចាកចេញ ពីទឹកដីអេស្ប៉ាញ មកកាន់អង់គ្លេសវិញ ព្រោះទាក់ទងនឹងបញ្ហាប្រាក់ពន្ធប្រចាំឆ្នាំ ហើយក្រោយមកទៀត ស្ដីទីកីឡាករ ក៏បានជួបពិភាក្សាជាមួយក្លឹប Man City ដើម្បីជជែកគ្នាពីតម្លៃ និងទឹកប្រាក់ ដែលការរំពឹងទុករបស់លោក ទាមទាដល់ទៅ ៤០ លានផោន ប្រចាំឆ្នាំ ។
Man City ត្រូវបានជម្រុញលើកទឹកចិត្ដឲ្យផ្ទេរយកកីឡាករ Messi ខណៈដែលកីឡាករផ្ទាល់ក៏មានបំណងបញ្ចប់រដូវកាល រយៈពេល ១១ឆ្នាំក្នុងទឹកដី Barcelona ជាមួយនឹងទឹកប្រាក់ប្រចាំសប្ដាហ៍តែ ៥០០០០០ ផោន ។ ហើយម្យ៉ាងវិញទៀត តម្លៃខ្លួន Messi ក៏ត្រូវបានដឹងច្បាស់ហើយដែរគឺ ២៥០ លានផោន ដោយចែកភាគរយទៅឲ្យកីឡាករ ក្លឹបនឹងផ្ដល់ ១២០ លានផោនដល់កីឡាករ។
Barcelona ត្រូវបាន គេដឹងថា ក្លឹប មានឱកាសជ្រើសតាំងកីឡាករខ្សែប្រយុទ្ធ២ រូប ផ្សេងទៀត ដែលមានសមត្ថភាព មិនចាញ់ Messi នោះទេ Neymar និង Luis Suarez ដែលអ្នកទាំងពីរ មួយពេលចុងក្រោយនេះ ពិតជាធ្វើបានល្អ ច្រើនខណៈដែល Messi កំពុងតែមានរបួសជើង ហើយក្លឹប ស្ថិតក្រោមការប្រយុទ្ធរបស់អ្នកទាំងពីរនៅតែរក្សាតំណែងលើកំពូលតារាង ដដែល។
គូសបញ្ជាក់ផងដែរថា មួយការប្រកួត ចុងក្រោយប៉ះជាមួយ ក្លឹប Real Madrid ក្នុងព្រឹត្ដិការណ៍ El Clasico ក្លឹប Barcelona បំបាក់ម្ចាស់ផ្ទះដោយជោគជ័យក្នុងលទ្ធផលពិន្ទុ ៤-០ ខណៈវត្ដមាន Messi ចាប់ពីនាទីទី ៥៧ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ thesun