ម៉ាទ្រីដ៖ លោក Amancio Ortega ជាស្ថាបនិកមួយរូប ក្រុមហ៊ុន Zara បាននាំមុខលោក ប៊ីល ហ្គេត (Bill Gates ) កាលពីព្រឹកថ្ងៃសុក្រម្សិលមិញ ក្រោយពីការ រកឃើញប្រាក់ចំណូលខ្ពស់បំផុត ដោយសារកើនឡើងភាគហ៊ុន របស់ក្រុមហ៊ុននេះលើស ក្រុមហ៊ុនរបស់មហាសេដ្ឋី Bill Gates។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ថា យោងតាមការចុះផ្សាយ របស់ទស្សនាវដ្តី ល្បី Forbes ដែលបានបោះពុម្ពផ្សាយ កាលពីថ្ងៃសុក្រថា លោក Amancio Ortega ដែលគេស្គាល់ច្បាស់ថា ជាស្ថាបនិករបស់ក្រុមហ៊ុន Zara ទទួលបានលទ្ធផល នៃការរកប្រាក់ចំណូលនាំមុខគេ សម្រាប់តំណែងជាមហាសេដ្ឋី លំដាប់ពិភពលោក ។
ផ្អែកតាមលទ្ធផលចុងក្រោយ ដែលសំរាំង់់ដោយទស្សនាវដ្តីខាងលើ ឃើញថា តួលេខនៃទំហំទឹកប្រាក់ ដែលបង្ហាញ ក្នុងតារងនៅលើ ទីផ្សារភាគហ៊ុន របស់ ក្រុមហ៊ុន Zara ដែលជា ម៉ាកដ៏ល្បីល្បាញលើពិភពលោក គឺមានភាគហ៊ុន កើនឡើងខ្ពស់ ហើយសម្រាប់ លទ្ធផលខ្ពស់បំផុតរបស់ពិភពលោកនោះ គឺចាប់ពី ជាង៧០អឺរ៉ូឡើង ដែលស្មើននឹង ៧៧ពាន់លានដុល្លារ សហរដ្ឋអាម៉េរិកឯណោះ ។ នេះជាលើកដំបូងហើយ ដែលភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះ បានកើនឡើងដល់ ៧៩,៦ពាន់លានដុល្លាសហរដ្ឋអាម៉េរិក។
គេបានដឹងថា លោក Ortega មានភាគហ៊ុនផ្ទាល់ខ្លួន ប្រមាណ៥៩.២៩ភាគរយ ដែលមានតម្លៃស្មើនឹងទឹកប្រាក់ ៦២.២៣ពាន់លានអឺរ៉ូ ស្មើនឹង៦៨.៦ពាន់លាន ដុល្លារសហរដ្ឋអាម៉េរិក ។
លោកបាននាំមុខមហាសេដ្ឋី Bill Gates នូវទឹកប្រាក់បានកើនឡើង ៧៨,១ពាន់លានដុល្លារ គិតត្រឹមព្រឹកថ្ងៃសុក្រ ម្សិលមិញនេះ ។
អ្វីដែលគេដឹងច្បាស់នោះ គឺថា ក្រុមហ៊ុន Zara បានប្រតិបត្តិការលើម៉ាកល្បី ចំនួន៨ប្រភេទ ក្នុងនោះរួមមាន Zara, Massimo Dutti, Bershka, Pull&Bear, Stradivarius, Oysho, Zara Home និង Uterque ។ ក្រុមហ៊ុន នេះមានហាងលក់ទំនិញធំៗ ប្រមាណ ៦,៧៤៧កន្លែង នៅលើទីផ្សារផ្សេងៗគ្នា ចំនួន៨៨ប្រទេស និងមានបុគ្គលិក បម្រើការងារ មិនតិចជាង១៤០,០០០នាក់ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល