ព័ត៌មានកំសាន្ត ៖ នាង Yaya និងបងស្រីបង្កើត ព្រមទាំង Anne Thongprasom បបួលគ្នាស្លៀកពាក់ ដូចក្រមុំស្វីស ប្លែកម្យ៉ាងដែរ ខណៈពេលទៅថតរឿងនៅឯប្រទេសស្វីស កាលពីពេលថ្មីៗនេះ ។
តួឯកស្រីក្នុងរឿង "The Crown Princess" គឺនាង Yaya Urassaya កាលពីពេលថ្មីៗនេះបានហោះហើរទៅកាន់ប្រទេសស្វីស ដើម្បីថតរឿង ដែលនៅក្នុងនោះគេដឹងថា នាង Anne Thongprasom គឺជាអ្នកដឹកនាំសម្តែង រីឯលោក Nadech គឺជាតួឯកប្រុស ។
តារាស្រី ២ ដួងដ៏ស្រស់ស្អាតនិង បងស្រីបង្កើតនាង Yaya Urassaya បានតុបតែងខ្លួននិងស្លៀកពាក់ដូចគ្នា ដើម្បីថតរូបយ៉ាងស្រស់ស្អាតជាច្រើនសន្លឹក និងធ្វើការចែករំលែកនៅលើគណនី Instagram រៀងៗខ្លួនទៀតផង ។
អ្វីដែលកាន់តែធ្វើឲ្យ Fans ចាប់អារម្មណ៍នោះគឺ ទេសភាពដ៏ស្រស់ស្អាតដែលគួរឲ្យទៅទស្សនាដោយផ្ទាល់មែនទែន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews