CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមឧទ្ទាម តាលីបង់ ចេញផ្សាយ វីដេអូ នៃការដោះដូរ ចំណាប់ខ្មាំង ជាមួយនឹង ទ័ពពិសេស សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ខ្សែអាថ៍វីដេអូខាងក្រោមនេះ​ គឺជាខ្សែអាថ៍វីដេអូ ចេញផ្សាយជា ផ្លូវការ ដោយក្រុមឧទ្ទាម តាលីបង់ ពោលវិនាទី នៃការដោះលេង ទាហានអាមេរិក Bowe Bergd - ahl ដែលជាចំណាប់ខ្មាំងរបស់ខ្លួននោះ ទៅអោយទ័ព ពិសេស អាមេរិកវិញ ក្រោយពីបានចាប់ ឃាត់ខ្លួនគេ និង រក្សាទុក ធ្វើជាចំណាប់ខ្មាំង ដល់ទៅ ៥ ឆ្នាំ ក្នុងប្រទេស អាហ្វហ្គានីស្ថាន នេះបើ យោងតាមការដកស្រង់ សម្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

តាមរយៈខ្សែអាថ៍វីដេអូនេះ គេឃើញវត្តមានចំណាប់ខ្មាំង​ អង្គុយនៅក្នុងរថយន្ត ភីកអាប់ មុនពេល ដែលមានការនាំខ្លួន របស់គាត់​ទៅកាន់ឧទ្ធម្ភាគចក្រ នៅឯខេត្ត ជ្រលងភ្នំ ពោលគឺខេត្ត Khost ។ សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា ការដោះលែងទាហាន អាមេរិក ដែលជាចំណាប់ខ្មាំងរូប នេះអោយមានសេរីភាព កាលពីថ្ងៃសៅរ៍ កន្លងទៅ វាគឺជាថ្នូរ នៃការដោះលែងត្រលប់មកវិញ នូវ បេក្ខភាព ក្រុមសកម្មប្រយុទ្ធ ឧទ្ទាមតាលីបង់ ជាន់ខ្ពស់ ៥ នាក់ ពី ឈូងសមុទ្រ Guantanamo ។
កិច្ចព្រមព្រៀងនេះ ធ្វើអោយមានភាព ច​ម្រូងចម្រាស នៅសហរដ្ឋអាមេរិក ខណៈគណបក្ស សាធា រណរដ្ឋ ព្រមានអោយដឹងថា ជីវិតទាហានអាមេរិក រូបនេះ អាចនឹងមានបញ្ហាប្រឈមខ្ពស់ ។​

វិនាទីមួយនោះ ខណៈកំពុងតែអង្គុយរង់ចាំ ឧទ្ធម្ភាគចក្រ មកយកវត្តមានរបស់ខ្លួន ទាហាន Bowe Bergdahl ក៏ត្រូវបានគេនាំខ្លួន អមទៅដោយ ក្រុមឧទ្ទាមទៅជាមួយគ្នាដែរ ឡើងទៅលើ ឧទ្ធម្ភាគ ចក្រ ដើម្បីឆ្ពោះទៅទីកន្លែងណាត់ជួប ក្នុងការដោះដូរ ។ គួរបញ្ជាក់ថាទីកន្លែងដែលមានការណាត់ ជួបក្នុងការដោះដូរ នោះគឺ ស្ថិតនៅក្នុងស្រុក Ali Sher នាខេត្ត Khost ជិតព្រំប្រទល់ ប្រទេស ប៉ាគី ស្ថាន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Viral video Liveleak Youtube Facebook Funny Video Taliban