UEFA ជាសហព័ន្ធបាល់ទាត់អឺរ៉ុប ដែលបានបង្កើតការបោះឆ្នោត រើសយកកីឡាករបាល់ទាត់
ដែលល្អបំផុត នៅអឺរ៉ុបកាលពីខែមុននោះ ថ្ងៃនេះបានងបង្ហើបលទ្ធផលខ្លះៗហើយ ដោយមាន
កីឡាករ ៣ រូបមានពិន្ទុខ្ពស់ជាងគេ ។
កំពូលតារាបាល់ទាត់ ២ រូបដែលតែងតែមានមុខ ជាប់ក្នុងលំដាប់កំពូលនោះគឺ Ronaldo របស់
Real Madrid និង Messi របស់ Barcelona ។ ចំណែកកីឡាករមួយទៀត ដែលចូលមកប្រជែង
តំណែងដែរនោះគឺ Frank Ribery របស់ Bayern Munich ដែលជួយអោយ Bayern ឈ្នះបាន
ពានរង្វាន់ ៣ កាលពីរដូវកាល ២០១២-២០១៣ ។
បើតាមលទ្ធផលបណ្តោះអាសន្ន បានអោយដឹងថា ៦៦០០ សំលេងបានបោះឆ្នោតចូលកម្មវិធី
នេះ ដោយកីឡាករ Ronaldo ទទួលបាន ៤៣០០ សំលេង (៦១%) បំបាក់ Messi ដែលទទួល
បានតែ ១៨០០ សំលេង ( ២៧%) ប៉ុណ្ណោះ តាមពីក្រោយដោយ Riberry ទទួលសំលេង ៨,៤% ។
យ៉ាងណាក្តី លទ្ធផលជាផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី ២៩ សីហា ឯណោះ ដូចនេះហើយ
យើងមានតែរង់ចាំតាមដានលទ្ធផលចុងក្រោយ ទើបដឹងថាអ្នកណាឈ្នះអោយពិតប្រាកដ ៕
ដោយ ៖ កុសល
ប្រភព ៖ us24h