CamNews

ព័ត៌មានអន្តរជាតិ 

CNN រងការ រិះគន់ យ៉ាងចាស់ដៃ ក្នុងទំព័រ ហ្វេសប៊ុក ខណៈច្រឡំ សរសេរថា អង្គរវត្ត ជារបស់ថៃ

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ ទំព័រហ្វេសប៊ុក របស់គេហទំព័រសារ ព័ត៌មាន នាំមុខ បរទេស ស៊ីអិនអិន ត្រូវបានរកអោយឃើញថា   ទទួលរងនូវពាក្យរិះគន់ យ៉ាងចាស់ ដៃ​ ខណៈ Admin ទំព័រហ្វេសប៊ុក បានសរសេរច្រឡំ អោយដឹងថា ប្រាសាទអង្គរវត្ត ជារបស់ប្រទេស ថៃ ទៅ វិញ ។

ថ្វី​ត្បិត​តែ​សារព័ត៌មាន​ដ៏​ល្បីល្បាញ​របស់​អាមេរិក​     សរសេរ​យ៉ាង​ច្បាស់​ថា តំបន់​ទេសចរណ៍ របស់​កម្ពុជា​ដែល​ជាប់​ជា​បេតិកភណ្ឌ​ពិភពលោក “ ប្រាសាទ​អង្គរវត្ត       ” អម​ដោយ​ព័ត៌មាន​ប៉ុន្មាន​បន្ទាត់​ក្រោម​រូបភាព​ថា​ជា​របស់​កម្ពុជា​ក្ដី ប៉ុន្តែ​លើ​ទំព័រ​ហ្វេសប៊ុក  CNN International ដដែល​របស់​សារព័ត៌​មាន​នេះ បែរ​ជា​សរសេរ​ថា ប្រាសាទ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ​ជា​របស់​ថៃ។

ការ​ភ័ន្ត​ច្រឡំ ឬ​មិន​ដឹង​ព័ត៌មាន​ច្បាស់​លាស់ ចេះ​តែ​ស្មាន ហើយ​សរសេរ​ពិពណ៌នា​ពី​សំណាក់​ Ad​​ - m​​inPage CNN Internationalនៃ​សារព័ត៌មាន​ដ៏​ល្បី​រន្ទឺ​មួយ​នេះ បន្ទាប់​ពី​ផ្សាយ​ចេញ​មិន​បាន​ប៉ុន្មាន​នាទី​ផង ក៏​ត្រូវ​អ្នក​និយម​លេង​បណ្ដាញ​សង្គម​Facebook បញ្ចេញ​មតិ​កែ​តម្រូវ។ មួយ​សន្ទុះ​ក្រោយ​មក ឈ្មោះ​ប្រទេស​ថៃ ជា​ភាសាអង់គ្លេស Thailand ត្រូវ​ប្ដូរ​ទៅ​ជា​ Cambodia ដែល​ជា​ម្ចាស់​ពិត​ប្រាសាទ​នៃ​ប្រាង្គ​ប្រាសាទ​អច្ឆរិយ​មួយ​នេះ​​វិញ។

ឃ្លា​ប្រយោគ​ដែល​CNN International សរសេរ​លើ​   Page Facebook របស់​ខ្លួន​ទាំង​កំហុស​ឆ្គង​ទាំង​ស្រុង​នោះ​គឺ “Thailand’s Angkor Wat is only no. 6– so   what’s the world’s top landmark ?”   ។ មាន​ន័យ​ថា “ប្រាសាទ​អង្គរវត្ត​របស់​ថៃ ជាប់​លេខ​៦  ។ ដូច្នេះ​តើ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ណា​ជាប់​លេខ១”? បន្តិច​ក្រោយ​មក​ឃ្លា​សំនួរ​ជា​ភាសា​អង់គ្លេស​នោះ​ក៏​ដូរ​ពាក្យ​ “Thailand” ទៅ​ជា “Ca - mbodia” វិញ។ បាន​សេចក្ដី​ថា “ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ជាប់​លេខ​៦។ ដូច្នេះ​តើ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ណា​ជាប់​លេខ១”?

                     បញ្ជាក់ ៖ រូបភាព បញ្ជាក់អោយឃើញ ពីការកែតម្រូវ កំហុសឆ្គង

បញ្ជាក់​ ៖ ចុចតំណភ្ជាប់ ទីនេះ ដើម្បីចូលទៅទំព័រ ហ្វេសប៊ុក របស់ស៊ីអិនអិន ដែលទទួលបាននូវមតិ
រិះគន់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន & ហ្វេសប៊ុក & សប្យាយញូវ


Tags: National news Khmer stars Cambodia Ent news Angkor wat Int news CNN Int news Breaking news