CamNews

តារា 

គ្រាន់តែរូបថតមួយសន្លឹករបស់ ឆន សុវណ្ណរាជ និង សុគន្ធកញ្ញា ធ្វើឲ្យ Fans រៀបរាប់ចេញរាប់ពាន់អត្ថន័យ!

ព័ត៌មានកំសាន្ត ៖ ទោះបីជាតារាចម្រៀងល្បីដែលរួមទ្រនំជាមួយនិងគ្នានៅមិនទាន់បានបង្ហើបអំពីទំនាក់ទំនងស្នេហារបស់ពួកគេយ៉ាងណាក៏ដោយចុះ ប៉ុន្តែក្រុមអ្នកគាំទ្រជាច្រើននៅតែសង្ឃឹមយ៉ាងមុតមាំថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងតែមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនិងលោក ឆន សុវណ្ណរាជ ។ 

ហេតុតែស្រលាញ់និងពេញចិត្តតារាក្នុងដួងចិត្ត ខណៈពេលដែលចង់ចាប់គូឲ្យអ្នកទាំង ២ ស្រលាញ់គ្នាផងដែរ ។ ហើយក៏បានបង្កើតជាទំព័រហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះ របស់តារាចម្រៀង សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ រួមគ្នា ហើយភាគច្រើន ទំព័រហ្វេសប៊ុកមួយនោះ ក៏តែងបង្ហោះនូវរូបថតផ្អែមល្ហែម រវាងអ្នកទាំង ២ ថែមទៀតផង ។

ក្នុងនោះដែរគេហទំព័រមួយនោះក៏បានបង្ហោះរូបថតដែលភ្ជាប់មកជាមួយនិងចំណងជើងយ៉ាងផ្អែមល្អែមថា ៖

Kanha : ម៉េចធ្វើមុខចឹង? កើតអីមែន ? ឬមួយបងឈឺ?

Reach : បងអត់មានកើតអីទេ

Kanha : បើអត់កើតអី ម៉េចបងធ្វើមុខចឹង ? ដឹងទេ អូនបារម្ភ

Reach : ការពិតទៅបងបារម្ភ ខ្លាចអូនអង្គុយជិតបងសុវត្តិ ភ្លេចខ្វល់ពីបងហ្នឹងណា

Kanha : Ehh... អូនណាភ្លេចខ្វល់ពីបងបាននោះ។ តែនេះនៅសាធារណៈណាបង ញញឹមឡើង។ អូនស្រលាញ់តែបងម្នាក់ទេ

Reach : បងស្រលាញ់អូន ញ៉ា។

ក្រោយពីបានឃើញរូបថតជាមួយនិងចំណងជើងនេះហើយ មានក្រុមអ្នកគាំទ្ររបស់តារាទាំង ២ ដួងបាននាំគ្នាធ្វើការចែករំលែកតៗគ្នា ។ ហើយពួកគេក៏សង្ឃឹមថា អ្នកទាំង ២ ស្រលាញ់គ្នាពិតមែន តាមដែលពួកគេបានរំពឹងទុក ៕








ដោយ ៖ គន្ធា


ប្រភព ៖ FB 


Tags: Sokun kanha Svanna reach