CamNews

យល់ដឹង 

មហា​សេដ្ឋី ១០​រូប មាន​ទ្រព្យ​ច្រើន​ជាង​គេ នៅ​សឹង្ហ​បុរី

កាល​ពី​ពេល​ថ្មី​ៗ​នេះ ទស្សនាវដ្ដី Forbes បាន​បញ្ចេញ​នូវ​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី ចំនួន ៥០​រូប ​
ដែល​មាន​ទ្រព្យ​ច្រើន​បំផុត នៅ​ប្រទេស​សឹង្ហ​បុរី ក្នុង​នោះ អ្នក​ដែល​ឈរ​លំដាប់​កំពូល​តារាង គឺ​
មហា​សេដ្ឋី​ផ្នែក​អចលន​ទ្រព្យ​ ២​រូប គឺ Robert និង Philip Ng ដោយ​មាន​ទ្រព្យ​សរុប​ឡើង​ដល់
១២,៨​ពាន់​លាន​ដុល្លារ​អាមេរិក​។

១. Robert និង Philip Ng មាន​ទ្រព្យ​សរុប ១២,៨​ពាន់​លាន​ដុល្លារ​អាមេរិក ៖

មហា​សេដ្ឋី​ ២រូប​នេះ ជា​ម្ចាស់​ក្រុម​ហ៊ុន​សណ្ឋាគារ ផ្សារ​ទំនើប Far East Organization និង Sino
Land។ អ្នក​ទាំង ២ ទទួល​បាន ២,២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ទៅ​ក្នុង​ទ្រព្យ​របស់​ខ្លួន បន្ទាប់​
ពី​វិនិយោគ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​អូស្ដ្រាលី​។ គិត​មក​ដល់​ខែ​កក្កដា ឆ្នាំ ២០១៤ ទ្រព្យ​សម្បត្តិ
​សរុប​របស់​បង​ប្អូន​២នាក់​នេះ ឡើង​ដល់ ១២,៨​ពាន់​លាន​ដុល្លារ​អាមេរិក​។

២. Kwek Leng Beng មាន​ទ្រព្យ ៧,៨​ពាន់​លាន​ដុល្លារ​អាមេរិក ៖


អគ្គនាយក​នៃ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ City Development នៅ​តែ​រក្សា​បាន​តំណែង​លេខ​២​ក្នុង
​តារាង​ចំណាត់​ថ្នាក់​ ដោយ​មាន​ទ្រព្យ ៧,៨​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​កើន​ឡើង​ពី ៧,១​ពាន់​
លាន​ ក្នុង​ឆ្នាំ ២០១៣។

៣. គ្រួ​សារ​ Khoo ៖


ម្ចាស់​ក្រុម​ហ៊ុន​សណ្ឋា​គារ Goodwood បាន​បន្ថែម ៣០០​លាន​ដុល្លារ ទៅ​ក្នុង​ទ្រព្យ​សម្បត្តិ​នៃ​គ្រួ​
សារ ជួយ​ឱ្យ​ពួកគេ​ ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ដោយ​មាន​ទ្រព្យ​សរុប ៧​ពាន់​លាន​ដុល្លារ​អាមេរិក​។

៤. Wee Cho Yaw មាន​ទ្រព្យ​សរុប ៦,២​ពាន់​លាន​ដុល្លារ​អាមេរិក ៖


បច្ចុប្បន្ន លោកជា​អគ្គ​នាយក​នៃ​ធនាគារ United Overseas Bank និង United Industrial
Corporation នៅ​សឹង្ហបុរី។

៥. Kwee Brothers ៖


អ្នក​ជំនួញ​ផ្នែក​អចលន​ទ្រព្យ និង​មាន​សម្បត្តិ​សរុប ៦​ពាន់​លាន​ដុល្លារ​អាមេរិក​។

៦. Eduardo Saverin សហ​ស្ថាបនិក Facebook ឈរ​លំដាប់​ទី ៦ ៖


ដើម​ឡើយ ទ្រព្យ​របស់​លោក មាន​ត្រឹម​តែ ១,៦​ពាន់​លាន​ដុល្លារ ប៉ុន្ដែ បន្ទាប់​ពី​តម្លៃ​ភាគ​ហ៊ុន
​របស់​ក្រុម​ហ៊ុន​ឡើង​ថ្លៃ ទ្រព្យ​របស់​លោក ក៏​កើន​ឡើង​ដល់ ៤,២​ពាន់​លាន​ដុល្លារ​អាមេរិក​។

៧. មហា​សេដ្ឋី​ក្នុង​វិស័យ​ថ្នាំ​លាប លោក Goh Cheng Liang ៖


លោក Goh Cheng Liang មក​ពី​ក្រុម​ហ៊ុន Wuthelam (សឹង្ហ​បុរី) មាន​ទ្រព្យ ៣,២​ពាន់​លាន​ដុល្លារ
ឈរ​លំដាប់​លេខ ៧​។

៨. Richard Chandler កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ ៣ពាន់​លាន​ដុល្លារ​អាមេរិក ៖


យោង​តាម​ទំព័រ Forbes លោក គឺ​ជា​អ្នក​វិនិយោគ​ដ៏​ឆ្លាត​វៃ ដោយ​មាន​ពេល​ខ្លះ លោក​ទទួល​បាន​
ចំណេញ​កប់​ក្ដោង​។

៩. មហា​សេដ្ឋី​ទី ៩ របស់​សឹង្ហ​បុរី ដែល​មាន​ទ្រព្យ​ ២,៥​ពាន់​លាន​ដុល្លារ នោះ​គឺ​លោក
Peter Lim  ៖


កាល​ពី​ខែ​តុលា ឆ្នាំ​នេះ Peter Lim បាន​ក្លាយ​ម្ចាស់​ដែល​ជា​ជន​បរទេស​ដំបូង​គេ ក្នុង​ប្រវត្តិ ៩៥​ឆ្នាំ​
របស់ក្លិប Valencia ។

១០. ឈរ​លំដាប់​ទី ១០ គឺ​មហា​សេដ្ឋី Kuok Khoon Hong ៖


ដោយ​មាន​ទ្រព្យ ២,៤​ពាន់​លាន​ដុល្លារ​អាមេរិក។ លោក Kuok Khoon Hong គឺ​ជា​ក្មួយ​ប្រុស​របស់​
មហា​សេដ្ឋី ម៉ាឡេស៊ី លោក Robert Kuok ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes


Tags: Singapore Richest billionaire មហាសេដ្ឋី សឹង្ហ​បុរី អ្នក​មាន