CamNews

ព័ត៌មានអន្តរជាតិ 

បើកការ វាយប្រហារ វាយឆ្មក់ ប៉ុន្មានម៉ោង មុននេះ សម្លាប់អភិបាល ខេត្តម្នាក់ នៅឯ ព្រលានយន្តហោះ

ព័ត៌មានអន្តរជាតិ & ទីក្រុង ម៉ានីល ៖ មនុស្ស ៤ នាក់ ដោយនៅក្នុងនោះ មានអភិបាល ខេត្ត ម្នាក់ មកពីភាគ ខាងត្បូង ប្រទេស ផងដែរ ទាំងអស់គ្នា បានស្លាប់បាត់បង់ជីវិត នៅថ្ងៃសុក្រនេះ បន្ទាប់ពី មានករណី វាយ ឆ្មក់ បើកការវាយប្រហារ នៅឯអាកាសយានដ្ឋាន អន្តរជាតិ នាទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន នេះបើ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស​ Channelnewsasia ដែលទើបតែ បានចេញផ្សាយ ប៉ុន្មានម៉ោងមុននេះ បន្តិច ។

លោក Angel Honrado ជាអ្នកចាត់ការទូទៅ នៅឯអាកាស យានដា្ឋន អន្តរជាតិ ម៉ានីល បានផ្តល់ជាកិច្ច សម្ភាសន៍ ដល់ទីភ្នាក់ងារសារ ព័ត៌មាន អោយដឹងថា លោក អភិបាលក្រុង រួមទាំង ក្រុមគ្រួសារ និង អ្នកការ ពារហែរហម របស់លោក ត្រូវបានគេវាយប្រហារ ដោយនៅក្នុងនោះ ក្នុងចំណោម អ្នកស្លាប់ទាំង ៤ នាក់ មានម្នាក់ ជាអភិបាលខេត្ត Labangan ភាគខាងត្បូង ប្រទេសនេះ។

គួរបញ្ជាក់ផងដែរថា លោក Ukol Talumpa ជាសមាជិក មកពីគណបក្ស ប្រឆាំង បានឈ្នះ ការបោះឆ្នោតដ៏ ក្តៅគគុកមួយ ស្តីពី បេក្ខភាព ធ្វើអភិបាលខេត្ត កាលពីខែ​ Labangan ឧសភា កន្លងទៅនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia


Tags: Manila Philippine Asia Asia Pacific Airport Mayor