CamNews

តារា 

ចឹងផង!!! រូបភាពផ្អែមល្ហែម ពីប្តីប្រពន្ធ ល្បីឈ្មោះ Jay Chou និង Hannah Quinlivan ជាការពិតឬ Photoshop?

ព័ត៍មានកំសាន្ត ៖ តារាចម្រៀងល្បីឈ្មោះ Jay Chou និងភរិយារូបស្រស់ Hannah Quinlivan បានចែករំលែករូបថត ដែលពោលពេញទៅដោយសេចក្ដីស្រឡាញ់ផ្ទាល់របស់ពួកគេ ជារូបភាព ប្តីប្រពន្ធទាំង ២ បង្កើតចេញជារូបរាងបេះដូង ខណៈពេលដែលកំពុងតែលោត បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល។



ទោះយ៉ាងណាក៏ដោយចុះ ក្រុមអ្នកគាំទ្រមួយចំនួនបានមើលឃើញយ៉ាងច្បាស់ ហើយបានចង្អុលបង្ហាញថា រូបថតនេះ ត្រូវបានថត កាលពី ពីរឆ្នាំមុន ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់ប្តីប្រពន្ធនេះទៅប្រទេសអាល្លឺម៉ង់។

គួររំឮកថា លោក Jay បានឲ្យ Hannah នូវប្រអប់មួយដែលមានផ្កាពណ៍ឥន្ធនូ (ចម្រុះពណ៌) ដែល Hannah បានចែករំលែករូបភាពមួយនេះ នៅលើ Weibo នេះបើយោងតាមរបាយការណ៍ពី Asianpopnews ។



នាងនិយាយថា "ផ្កានេះស្អាតណាស់" ខ្ញុំមិនបានទទួលផ្កាអស់រយៈពេលយូរណាស់មកហើយ នៅថ្ងៃទិវានៃសេចក្តីស្រឡាញ់។ ជូនពររាល់គូស្នេហ៍ និងអ្នកទាំងអស់គ្នា មានសុភមង្គល និងពេាលពេញទៅដោយក្តីស្រឡាញ់៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone



Tags: Jay chou Hannah Quinlivan.