CamNews

ព័ត៌មានអន្តរជាតិ 

មេរោគក្នុងរាងកាយអ្នកអវកាស នឹងកំទេចជីវិតនៅលើភព ព្រះអង្គារ?

ក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា ម្ភៃ សាំសិបឆ្នាំទៀត មនុស្សនឹងធ្វើដំណើរឡើងទៅកាន់
ភពព្រះអង្គារ ហើយពេលនោះ ពួកគេប្រាកដជាបញ្ចេញមេរោគ ១០០.០០០ពាន់លានក្បាល
នៅទីនោះ។

បណ្ដាមេរោគទាំងនេះ បានមានប្រយោជន៍ដល់មនុស្សរាប់មិនអស់ តាំងពីការរំលាយអាហារ
ដល់ការការពាររាងកាយរបស់មនុស្សពីការវាយប្រហាររបស់មេរោគអាក្រក់ផ្សេងៗ ប៉ុន្ដែយើង
នឹងពិបាកស្មានណាស់ថា មេរោគទាំងនេះនឹងមានប្រត្តិកម្មយ៉ាងណា នៅពេលពួកវានៅលើភព
ព្រះអង្គារ តើពួកវានៅតែរក្សាភាពដើមដែរ ឬអត់។

Cynthia Phillips មកពីមន្ទីរស្វែងរកភាពឆ្លាតវៃរបស់មនុស្សក្រៅផែនដី (SETI) បានថ្លែងថា ៖
"យើងត្រូវតែមានការទទួលខុសត្រូវចំពោះភពក្រហមនេះ។ ប្រសិនក្រុមអ្នកអវកាសនៅទីនោះ
គឺនឹងមិនមានវិធីណាដើម្បីកំចាត់មេរោគបាននោះទេ។ ពួកគេនឹងបញ្ចេញមេរោគរាប់ពាន់រៀង
រាល់មួយវិនាទី។ នេះគឺជាបញ្ហាធំ ដែលអាចកំទេចជីវិតលើភពព្រះអង្គារ"។

លោក Cynthia Phillips បានបន្ថែមថា សូម្បីតែឧបករណ៍ទំនើបដូចជា យានស្រាវជ្រាវ Curiosity
របស់ NASA ដែលបានចុះចតនៅលើភពព្រះអង្គារកាលពីថ្ងៃទី ១៥សីហា ក៏មានសមត្ថភាពកំចាត់
មេរោគដែលជាប់នៅលើវា បានប្រហែលជាង ៣០០.០០០ប៉ុណ្ណោះ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Z


Tags: mission space nasa