CamNews

យល់ដឹង 

ការពិតទាំង១០ ដ៏គួរអោយ ភ្ញាក់ផ្អើល ពាក់ព័ន្ធការរួមភេទ

នរណាៗក៏ឆ្លងកាត់ ការរួមភេទដែរ បន្ទាប់ពីពួកគេបាន ដល់ពេញវ័យហើយ។ មានការពិតដ៏គួរ អោយភ្ញាក់ផ្អើល ជាច្រើនអំពីការរួមភេទនេះ ដែលអ្នកគួរតែដឹង។ ខាងក្រោមនេះ គឺជារឿង ហួសចិត្តអំពីការរួមភេទ។

១, ពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងហោចណាស់ ក៏មានសកម្មភាពរួមភេទជាង ១០០លានករណីដែរ។

២, អង្គការអង្កេតមើលសកម្មភាព រួមភេទពិភពលោក Durex បានបង្ហាញអោយឃើញថា មនុស្សកំពុងតែរួមភេទ៖
• ១០៣ដង ក្នុងមួយឆ្នាំ ឬ
• ១,៩៨ដង ក្នុងមួយសប្តាហ៍ ឬ
• ០,២៨ដង ក្នុងមួយថ្ងៃ

៣, មានអាហារជាច្រើនប្រភេទអាច ជួយបង្កើនដល់ ចំណង់ផ្លូវភេទបានដូចជា៖ សាច់សុទ្ធ គ្រាប់ធុញ្ញជាតិ ឪឡឹក គ្រាប់ល្ពៅ ផ្លែអាល់ម៉ុន ចេក ស្ត្ររបឺរី ស្វាយ ផ្លែប័រ ម្ទេស ម្រះព្រៅ ម្រេច ស្រាសំប៉ាញ អយស្ទ័រ សូកូឡា និងពងត្រីប្រឡាក់។

៤, ការរួមភេទអាចជួយដុត កំទេចកាឡូរីពី ៧០ ទៅ១២០កាឡូរី សម្រាប់ស្ត្រីទម្ងន់ ៥៧គីឡូក្រាម និង ៧៧ ទៅ ១៥៥កាឡូរី សម្រាប់បុរសទម្ងន់ ៧៨គីឡូក្រាម ជារៀងរាល់ម៉ោង។

៥, ជនជាតិអាមេរិក និងក្រិចត្រូវបានជាប់ ចំណាត់ថ្នាក់ជាប្រជាជន មានចំនួនអ្នករួមភេទ ច្រើនជាងគេបំផុត ដោយក្នុងមួយឆ្នាំៗ ជនជាតិអាមេរិក រួមភេទ ១២៤ដង ហើយក្រិច ១១៧ដង។ ចំពោះប្រជាជន ឥណ្ឌាវិញការ រួមភេទរបស់ពួកគេ មានតែ ៧៦ដង ប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែបុរសជនជាតិជប៉ុន វិញកាន់តែតិចជាងនេះទៅទៀតគឺតែ ៣៦ដងទេ។

៦, ការសិក្សាអំពីការដេក បានបង្ហាញអោយដឹងថា លិង្គរបស់មនុស្សប្រុស ឡើងរឹងប្រហែលជា ៦ដង នៅពេលកំពុងតែ ដេកពេលយប់ នេះយើងមិនគិតថា ពួកគេយល់សប្តិអ្វីខ្លះផង។

៧, ក្នុងឆ្នាំ ២០០៤ តារាភាពយន្តសិច នាង Lisa Sparxxx បានបំបែកឯតទគ្គកម្ម ពិភពលោកមួយដែលគេ មិនធ្លាប់ជួបសោះ។ នោះគឺនាងបានរួមភេទ ជាមួយបុរសចំនួន ៩១៩នាក់ក្នុងរយៈពេល ២៤ម៉ោង។

៨, ក្នុងប្រភពអ៊ីនធើណិត មានគេហទំព័រសិចជាង ៤,២លានគេហទំព័រ ហើយកំពុងតែ មានការរីកដុះដាលនូវ វីដេអូសិចរាប់លានវីដេអូជា រៀងរាល់ឆ្នាំដែល និយាយអំពីក្បាច់ រួមភេទរបស់ Kama-Sutra ដ៏ច្រើន។

៩, ក្នុងសៀវភៅបុរាណ Sanskrit Hindu និយាយថា Kama Sutra បានបង្ហាញប្រាប់ពី ក្បាច់រួមភេទសរុប ទាំងអស់ ៦៤ក្បាច់សម្រាប់ យកមកអនុវត្តរួមភេទ។

១០, ជំនឿមិនត្រឹមត្រូវមួយក្នុង ប្រទេសអាហ្វ្រិកគឺថា ការរួមភេទជាមួយស្ត្រី ព្រហ្មចារីយ៍អាច ព្យាបាលជំងឺអេដស៍បាន។ កាលពីមុន ការដែលបំផ្លាញព្រហ្មចារីយ៍ មនុស្សស្រីគឺជារឿងមួយ ពេញនិយមខ្លាំងណាស់ ដូច្នេះធ្វើអោយស្តេច នៃអាណាចក្រ Tonga ឈ្មោះថា ហ្វាតាហ្វីហាយ ប៉ូឡាច (Fatafehi Paulah) បានបំផ្លាញព្រហ្មចារីយ៍ មនុស្សស្រីរហូតដល់ ១០នាក់ក្នុងមួយថ្ងៃៗ ហើយក្នុងមួយជីវិត របស់គាត់បានដេកជាមួយ មនុស្សស្រីខុសៗគ្នាចំនួន ៣៧៨០០ នាក់ហើយ៕

Photo by Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: General Knowledge Lifestyle យល់ដឹង