ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហា ២ ដួង ប្រចាំប្រទេសថៃ ពិតជាបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពី អ្នកទាំង ២ នោះបានតុបតែងខ្លួនជាមនុស្សស្រី ថែមទាំងបំពាក់សក់ក្រញាញ់ ស្បែកជើងកែងក្រហម ដើម្បីឲ្យសាកសមជាមួយនិងរ៉ូបថែមទៀតផង ។
បុរសសង្ហាទាំង ២ ដួងនោះគឺមានដូចជា តួឯកប្រុសក្នុងរឿង "កូនប្រសាររាជវង្ស" លោក Lek Teeradetch រីឯម្នាក់ទៀតគឺលោក Boy pakorn ដែលក្តាប់ដំណែងជាតួឯកប្រុសក្នុងរឿងជាច្រើន ស្ទើររាប់លែងអស់ ។ គួរបញ្ជាក់ឲ្យដឹងថា ថ្មីៗនេះ Boy pakorn កំពុងតែប្រឹងប្រែងហាត់ប្រាណដើម្បីយកសាច់ដុំ និងថតរឿងថ្មីរបស់លោក ដែលត្រូវបានអ្នកដឹកនាំរឿងតម្រូវឲ្យដើរតួជា ទាហាន ។
តោះយើងងាកមកចាប់អារម្មណ៍ជាមួយនិង លោក Lek Teeradetch និង Boy pakorn តុបតែងខ្លួនជាស្រីវិញ ចង់ដឹងថា តើនិយាយបែបណាទើបសាកសម សូមទៅទស្សនានៅខាងក្រោមទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG