CamNews

តារា 

បែកធ្លាយ រឿងរ៉ាវ Britney Spears សាហាយជាមួយ ប្អូនថ្លៃបានកូនមួយ កាលពី ៧ ឆ្នាំមុន

ស្នេហារបស់ Britney Spears នរណាក៏ដឹងដែរថានាងបានបែកបាក់ពីប្ដីរបស់នាងគឺលោក Kevin
Federline ក្រោយពេលដែលនាងបានកូនមួយ ហើយក៏ជាពេលដែលនាងមានបញ្ហាវិកចារិតធ្ងន់
ធ្ងរផងដែរ។

តែកាលពីពេលថ្មីៗនេះប្អូនប្រុសរបស់ Kevin គឺ Christopher Federline បានចេញមុខមកប្រកាស
ថាមូលហេតុដែលប្ដីប្រពន្ធ Britney និង Kevin បែកបាក់គឺព្រោះតែគេហើយគេនេះហើយគឺជាឪ
ពុកបង្កើតរបស់ Sean Preston កូនប្រុសវ័យ ៧ ឆ្នាំរបស់ Britney។

វាជារឿងមួយដ៏គួរអោយភ្ញាក់ផ្អើលដែលមានរឿងបែបនេះកើតឡើង Chris បាននិយាយថាកូននោះ
គឺជាកូនរបស់គេជាមួយនិង Britney មិនមែនជាកូនរបស់ Kevin នោះទេ Jayden James ជាកូនទី ២
ទើបជាកូនរបស់ Kevin និង Britney ហើយមូលហេតុគឺព្រោះតែគេបានគេងជាមួយនាងនៅរាល់ពេល
ដែលប្ដីរបស់នាងមិននៅ។ វាជារឿងមួយដែលមិនគួរអោយកើតឡើងទាល់តែសោះ តែយ៉ាងណា
មិនទាន់មានប្រតិកម្មអ្វីធ្ងន់ធ្ងរនោះទេ៕

Britney និងកូនប្រុសអាយុ ៧ ឆ្នាំរបស់នាង

Britney និងគូដណ្ដឹងសព្វថ្ងៃ

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: britney spears x factor