CamNews

ក្រុមហ៊ុន Nokia ពិភាក្សាជាមួយ EQT ដើម្បីលក់ Vertu

តាមប្រភពពត៌មានមួយដែលបានចុះផ្សាយកាលពីថ្ងៃ ១៣ ឧសភានេះថា ក្រុមហ៊ុន Nokia
បានធ្វើការពិភាក្សាជាមួយដៃគូឯកជនរបស់ខ្លូនគឺ EQT ដើម្បីធ្វើការលក់ផលិតផល​ទូរស័ព្ទ
ម៉ាក Vertu ក្នុងតំលៃ ២៤៩​ លានដុល្លារ  ទៅអោយក្រុមហ៊ុន EQT នេះ។

Vertu នេះផងដែរ គឺជាទូរស័ព្ទដែលមានតំលៃខ្ពស់បំផុតក្នុងចំណោមប្រភេទទូរស័ព្ទ Mobile
Phone។ គួរបញ្ចាក់ផងដែរថាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Nokia  កំពុងមានម៉ាកទូរស័ព្ទចាស់ៗ
ជាច្រើនដែលនៅសេសសល់។​

គួរបញ្ចាក់សារជាថ្មីផងដែរថា Vertu ជាទូរស័​​ព្ទថ្លៃបំផុតក្នុងពិភពលោក ក្នុងចំណោមប្រភេទទូរ
ស័ព្ទ Mobile Phone។ នេះដោយសារតែរូបរាបនៃទូរស័ព្ទ បានបំពាក់នូវគ្រឿងអលង្ការមួយចំនូន
ដូចជា ត្បូងពេជ្រ និងត្បូងកណ្ដៀងនៅផ្នែកណាមួយនៃទូរស័ព្ទ ដូចជា​​ក្បែរបន្ទះអេក្រង់ជាដើម។

ម្យ៉ាងវិញទៀតក្រុមហ៊ុន បានលក់ផលិតផលនេះតំលៃ ២០០,០០០ ផោនដែលស្មើនឹង​ ៣១០,៩០០
ដុល្លារអាមេរិក ក្នុងមួយគ្រឿង។ នេះបើទោះបីជា វាពុំមានលក្ខណៈខ្ពស់ស្ដង់ដារបច្ចេកវិទ្យាក៏ដោយ។





តានពិតទៅ Vertu របស់ Nokia នេះត្រូវបានក្រុមហ៊ុន​ Permira​​ បានសាកល្បងចរចារទិញផលិត
ផលនេះម្ដងរួចមកហើយ តែមិនបានសម្រេច។

គួររំលឹកសារជាថ្មីដែរថា ក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនដ៍ធំមួយក្នុងពិភពលោក​ ដែលលក់ផលិត
ផលទូរស័ព្ទប្រភេទ Nokia Mobile Phone​ ប៉ុន្តែមួយរយះពេលចុងក្រោយនេះក្រុមហ៊ុនមួយនេះ
ហាក់បីដូចជា មានស្ថានភាពមិនសូវប្រសើរក្នុងទីផ្សារទូរស័ព្ទ។​ នេះជាហេតុដែលនាំអោយគេ
សម្រេចចិត្តលក់នូវផលិតផលដ៏ល្អរបស់គេ ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុននៅលើទីផ្សារបន្ដ៕

ដោយ៖ សារិន
ប្រភព៖ reuters


Tags: technology phone