Xiaomi ទើបតែបានបញ្ចេញនូវSmart Phone ត្រកូល Mi ម៉ូដែលថ្មីរបស់ខ្លូននោះគឺ
Xiaomi Mi6 ដែលបានអាប់ដេតផ្នែកខាងក្នុង Hardware សេរីថ្មីៗ និងរចនារូបរាងយ៉ាងស្អាត
ហើយអ្វីដែលគួអោយចាប់អារម្ភណ៍នោះគឹ ទំហំSpecs និងតំលៃសមរម្យ ។
ក្រឡេកមើល Xiaomi Mi6 ផ្នែកខាងមុខ និងខាងក្រោយវាហាក់បីដូចជាដុំកញ្ចក់មួយដុំ
ដែលកោងផ្នែកគែមទាំងបួនជ្រុង និងព័ទ្ធជុំវិញដោយដែកអ៊ុយណុកភ្លឺរលោងអញ្ចឹង ។
Xiaomi បានដកចេញនូវរន្ធដោតកាសចេញពី Mi6 ដែលធ្វើអោយមានមតិជាច្រើន
មិនសូវពេញចិត្ត ។
Mi6 នៅផ្នែកខាងមុខ មានស្រ្គីនទំហំ 5,15អ៊ិង ព្រមទាំងមុខងារស្កេនក្រយ៉ៅដៃបាន
បង្កប់ក្រោមកញ្ចក់ Home ប៊ូតុន និង កាម៉េរាមុខ 8 ម៉េហ្គាភិចសែលសំរាប់ថតរូប selfie បានយ៉ាងស្អាត។
ផ្នែកខាងក្រោយមាន កាម៉េរាភ្លោះ 12ម៉េហ្គាភិចសែល ដែលទី1 ជាប្រភេទ wide angle និង
ទី2 ជាប្រភេទ telephoto ដែលស្រដៀងនិង iPhone 7Plus ដែរ តែខុសគ្នាត្រង់
Mi6 មានបំពាក់ 4-axis optical stabilization ដែលជួយអោយថតរូបភាពបានច្បាស់ល្អ
ពេលដៃរបស់អ្នកមិនសូវនឹង។
ផ្នែកខាងក្នុងមាន ឈិបCPU Snapdragon 835 សេរីថ្មី, ទំហំរេមRam 6ជីហ្គាបៃ, និង
ថ្ម 3350 mAh ដែលអាចអោយអ្នកប្រើប្រាស់ជាទូទៅបានពេញ 24ម៉ោង ហើយនិង មុខងារ
Splash resistance ដែលជួយការពារHardware ខាងក្នុងនៃទូរស័ព្ទ។
Xiaomi Mi6 និងមាន3ប្រភេទសំរាប់អ្នកជ្រើសរើស៖
- Ram 6ជីហ្គាបៃ + ទំហំផ្ទុកឯកសារ 64 ជីហ្គាបៃ មានតំលៃៈ RMB 2499 ($362)
- Ram 6ជីហ្គាបៃ + ទំហំផ្ទុកឯកសារ 128 ជីហ្គាបៃ មានតំលៃៈ RMB 2899 ($421)
- Ram 6ជីហ្គាបៃ + ទំហំផ្ទុកឯកសារ 128 ជីហ្គាបៃ និងតួខ្លួនCeramic មានតំលៃៈ RMB 2999 ($435)
* ទាំងនេះជាតំលៃសំរាប់ប្រទេសចិនតែប៉ុណ្ណោះ ចំពោះទីផ្សារអន្តរជាតិអាចខុសគ្នាពី $50-$100
តែសំរាប់ទីផ្សារស្រុកខ្មែរអាចថាអាស្រ័យលើហាងលក់ទូរស័ព្ទ
ដោយ៖ Me ,
ប្រភព៖ Xiaomi Forum