CamNews

តារា 

លេចធ្លាយរូបថត លោក Sean កាលទើបថតរឿងដំបូង សង្ហាឬអាក្រក់ តោះទៅទស្សនាទាំងអស់គ្នា!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃលោក Sean Jindachot ដែលទើបតែផ្ទុះរឿងកក្រើកគេហទំព័រថៃជាមួយនិងសង្សារចាស់នាង Ester Supreeleela ពេលនេះត្រូវគេហទំព័រផ្លូវការមួយទម្លាយរូបថតចាស់ៗ កាលពីពេលដែលលោកទើបតែចូលសិល្បៈដំបូង ។ 

ដោយយោងតាមមតិភាគច្រើនរបស់អ្នកគាំទ្ររបស់ប្រុសរូបនេះបានឲ្យដឹងថា រូបថតទាំងអស់នេះគឺជារូបថតដែលលោកសម្តែងនៅក្នុងរឿង "Gling Wai Gon Por Sorn Wai" ហើយពិតជាល្អមើលខ្លាំងណាស់ ។ ដោយសារតែអ្នកនិពន្ធបានមើលឃើញនូវទេពកោសល្យដ៏ពូកែរបស់លោក ទើបសម្រេចចិត្តជ្រើសរើសយក តារាថៃកើតឆ្នាំ ១៩៨៨ មកសម្តែងរឿងថ្មីជាបន្តបន្ទាប់ រហូតធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃនេះតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា បើយើងធ្វើការប្រៀបធៀបជាមួយនិងរូបថតពេលបច្ចុប្បន្ននិងរូបថតចាស់ ឃើញថាមតិភាគច្រើនបាននិយាយថា លោក Sean Jindachot នៅតែស្រស់សង្ហាដូចដើម ពោលគឺគ្មានអ្វីប្រែប្រួលឡើយ ចុះក្រុមអ្នកគាំទ្រវិញគិតយ៉ាងណាដែរ?


-ចុចអាន ៖ បងស្រីមុខស្អាតរបស់នាង Esther ចេញមុខប្រតិកម្មជាមួយនិង លោក Sean ផ្ទុះរឿងជាថ្មីម្តងទៀត!






ទាំងនេះគឺជារូបថតកាលពីពេលលោក ចូលសិល្បៈដំបូង កាលពីឆ្នាំ ២០០៦ 






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook 


Tags: Sean Jindachot Ester Supreeleela ken phupoom