CamNews

ប្លែកៗ 

ច្រើននាក់ស្រឡាំងកាំង ព្រោះនារីអាក្រាតកាយក្នុងរថភ្លើង ក្រោមដី

ប្លែកៗ បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានប្លែក
បរទេស​  កាលពីកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា អ្នកធ្វើដំណើរនៅក្នុងរថភ្លើងក្រោមដី
នាទីក្រុង  រៀណា  ប្រទេសអូទ្រីស  បានស្តិតនៅក្នុងភាពស្រឡាំងកាំង និង ភ្ញាក់ផ្អើល ខណៈ
ពេលដែលមាននារីចម្លែកម្នាក់បានអាក្រាតកាយ។

លើសពីនេះទៅទៀត​   បើយោងទៅតាមសម្តីបុគ្គលិកដែលបំរើការនៅទីនេះ   បានបញ្ជាក់ថា
មកទល់នឹងពេលនេះ នារីអាក្រាតកាយម្នាក់នោះ  មិនត្រូវបានបញ្ជាក់អត្តសញ្ញាណនៅឡើយ
ទេ​  ស្របពេលដែលសាក្សីម្នាក់ផ្សេងទៀត  បានបន្ថែមថា  វាពិតជាមិនគួរអោយជឿទាល់តែ
សោះថានាងហ៊ានធ្វើបែបនេះ  នៅតាមទីសាធារណៈ  ខណៈពេលដែលអាកាសធាតុកំពុងតែ
ចុះត្រជាក់។

អ្វីដែលប្លែក ហើយធ្វើអោយអ្នកដំណើរមានភាពស្រឡាំងកាំងនោះ គឺថា នាងមិនអៀនខ្មាសអ្វី
នោះទេ ស្របពេលដែលអ្នកដំណើរផ្សេងទៀត ដកទូរស័ព្ទមកថតរូបនាង ដោយឡែក បើតាម
របាយការណ៍ដដែលក៏បានបន្ថែមអោយដឹងថា នារីអាក្រាតកាយនោះ មិនបានស្លៀក ឬក៏ពាក់
អ្វីដើម្បីបិទបាំងនោះទេ គ្រាន់តែបានពាក់ស្បែកជើងខ្មៅកវែងតែប៉ុណ្ណោះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Spy


Tags: strange entertainment Vienna