ក្នុងពេលដែល BlackBerry Priv ដែលទើបតែបង្ហាញខ្លួននៅលើទីផ្សារមិនទាន់បានប៉ុន្មានផង ក្រុម ហ៊ុន BlackBerry បានធ្វើការជុំរុញការរៀបចំបង្ហាញស្មាតហ្វូន Android មានប៊ូតុង Keyboard របស់ ខ្លួនមួយទៀតហើយដែលមានឈ្មោះកូដ Vienna។ ដូចទៅនឹង Priv ដែរ (ឈ្មោះកូដ Venice) ផលិត ផល Android ថ្មីរបស់ BlackBerry ក៏កំពុងតែដាក់ឈ្មោះតាមទីក្រុងមួយ នៅប៉ែកអឺរ៉ុប។
អានអត្ថបទ៖ Galaxy A9 នឹងជាស្មាតហ្វូន មានអេក្រង់ធំជាងគេបំផុតរបស់ Samsung
បណ្តារូបភាពចចាមអារាមដំបូងរបស់ Vienna ដែលបានលេចចេញនៅលើគេហទំព័រ បានឲ្យដឹងថា ស្មាតហ្វូននេះនឹងមានប៊ូតុង Keyboard នៅក្រោមផ្ទៃអេក្រង់ Touch ដែលមានទំហំតូចជាង ៥,៤ អ៊ីន របស់ Priv។ ការរចនាម៉ូតជារួមរបស់ Vienna បានបង្ហាញឲ្យឃើញថា វាមិនមែនជាម៉ូដែលស៊េរីខ្ពស់ ដែលតាមរយះនេះ វាអាចនឹងមានតម្លៃងាយទទួលយកបានជាងកំរិតតម្លៃរបស់ Priv ដែលកំពុង
ទទួលបានការរិះគន់ថា មានតម្លៃថ្លៃបន្តិចហើយនោះ។
បច្ចុប្បន្ននៅមិនទាន់លេចឮព័ត៌មានស្តីពីការបង្ហាញខ្លួន ក៏ដូចជាតម្លៃលក់របស់ BlackBerry Vienna ច្បាស់ការណ៍ណាមួយនៅឡើយទេ៕
អានអត្ថបទ៖ iPhone នឹងមិនទាន់ប្រើប្រាស់អេក្រង់ AMOLED នោះទេ យ៉ាងហោចក៏ចាំ បីឆ្នាំទៀតដែរ?
ប្រែសម្រួល៖ មង្គល
ប្រភព៖ CrackBerry, Vreview