CamNews

កីឡាអន្តរជាតិ 

FIFA ចេញសេចក្ដីសម្រេចព្យួរ ការពិន័យលើ ក្លឹប Real Madrid និង​ Atletico Madrid

ព័ត៌មានកីឡា៖ សមាគមសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិហៅកាត់ FIFA កាលពីល្ងាចម៉ិញ បានសម្រេចចេញសក្ដីប្រកាសជាផ្លូវការទាក់ទងនឹងការដាក់ពិន័យលើក្លឹបពីរ ក្នុងទឹកដីអេស្ប៉ាញ គឺ Real Madrid និង​ Atletico Madrid ខណៈដែលសមាគមន៍ សម្រេចឲ្យព្យូរការពិន័យនេះជាបណ្ដោះអាសន្នសិន ក្រោយមានការជជែកគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹប ទាំងពីរ។ 

ការពិន័យ និងដាក់បំរាមទៅលើក្លឹបទាំងពីរដោយមិនឲ្យ លក់ចេញទិញចូលកីឡាករ សម្រាប់ពីរដូវកាលខាងមុខ ដែលមានប្រសិទ្ធភាពរហូតដល់ឆ្នាំ ២០១៧ ត្រូវបានផ្អាកបណ្ដោះអាសន្ន ក្រោយពេលមានជជែក​គ្នា យ៉ាងខ្លាំងព្រោះរដូវកាលបច្ចុប្បន្ន នឹងផុតត្រឹមថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះហើយ ។ 

Real Madrid និង​ Atletico Madrid ត្រូវ FIFA ដាក់បំរាមមិនឲ្យទិញ និងលក់កីឡាកររហូតដល់ទៅ ២រដូវ​​កាលខាងមុខ ប៉ុន្ដែសម្រាប់រដូវកាលនេះអាចក្លឹបទាំងពីរអាចមានឱកាសធ្វើទីផ្សារធម្មតា។ ក្រៅពីការដាក់​បំរាមនេះ ក្លឹបទាំងពីរក៏ត្រូវបានពិន័យជាទឹកប្រាក់ផងដែរ ដោយក្លឹប Real Madrid អស់ ២៤៦៧០០ ផោន និង​ Atletico Madrid អស់ ៨១៦៨០០ ផោន។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Real Madrid​ Atletico Madrid FIFA