CamNews

កីឡាអន្តរជាតិ 

ពិតជាកំសត់ណាស់ ជម្រើសជាតិ អង់គ្លេស យកឈ្នះ បារាំង​ ខណៈអ្នកគាំទ្ររាប់ម៉ឺននាក់ច្រៀងចម្រៀងជាតិបារាំង

ព័ត៌មានកីឡា៖ ក្រុមបាល់ទាត់ជម្រើសជាតិ ​អង់គ្លេស យកឈ្នះជម្រើសជាតិ បារាំង​ក្រោមលទ្ធផលពិន្ទុ​២-០ ក្នុងទឹកដីរបស់ខ្លួនកាលពីយប់មិញ ខណៈដែលមាន អ្នកគាំទ្ររបស់ប្រទេសប្រទេសទាំងពីរ រាប់ម៉ឺននាក់ នាំគ្នាស្រែកច្រៀងចម្រៀងជាតិ បារាំង ទាំងទឹកភ្នែកមុនការប្រកួតចាប់ផ្ដើម ដើម្បីរំឮកដល់ថ្ងៃភាវរកម្មនៅទីក្រុង បារីស កាលពីពេលថ្មីៗនេះ ។ 

ទស្សនិកជនគាំទ្រ ដល់ទៅ ៧០០០០ នាក់បាននាំគ្នាស្រែកច្រៀងចម្រៀង ជាតិ​បារាំង ទាំងទឹកភ្នែក ដើម្បីលើក​ទឹកចិត្ដ នឹងបង្ហាញពីភាពសោកសង្រែកនឹងហេតុការណ៍នៅទីក្រុង បារីស កាលពីប៉ុន្មានថ្ងៃថ្មីៗ នៅក្នុងពហុកីឡរដ្ឋាន Wembley ។ មានការរៀបចំបានយ៉ាងល្អបំផុត សម្រាប់អ្នកគាំទ្រទាំងអស់ដែលបានរក្សាភាព​ស្ងៀមស្ងាត់ ទាំងអស់គ្នាដើម្បីធ្វើការគោរព។ 

ក្រោយពីមានការគោរពចប់ ក្រុមទាំងសងខាងបាន នាំគ្នាចាប់ផ្ដើមបើកការប្រយុទ្ធរហូតដល់នាទីទី ៣៩ ត្រូវ កីឡាករជម្រើសជាតិ អង់គ្លេស ឈ្មោះថា Dele Alli បានសម្រេចមួយគ្រាប់ និង រហូតដល់ នាទីទី ៤៨ ក៏ត្រូវ​ Rooney សម្រេចបានមួយគ្រាប់ទៀត មុនពេលចប់ការប្រកួត ។ 

សម្រាប់ព្រឹត្ដិការណ៍ មិត្ដភាពក្នុងរាត្រីថ្ងៃអង្គារកន្លងទៅនេះ មានការផ្អាកការប្រកួត ដល់ទៅ ពីរគូរ គឺ ជម្រើសជាតិ Belgium - Spain និង Germany - Netherlands ក្រោយពីមានការគម្រាមកំហែងបំផ្ទុះគ្រាប់បែក ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News English France