CamNews

ប្លែកៗ 

ឪពុកម្តាយកំពុងតែជួបទុក្ខធំ ក្រោយបង្កើតកូនដែលមាន ម្រាមដៃ និងម្រាមជើងសរុបចំនួន ៣១

ប្លែកៗ ៖ កាលពីដើមឆ្នាំ មានរឿងដែលអកុសលមួយបានកើតឡើង ចំពោះក្មេងប្រុសម្នាក់ដែលត្រូវបានកើតមក មានម្រាមដៃ និងម្រាមជើងសរុបចំនួន ៣១ ឥឡូវនេះ ឪពុកម្តាយរបស់គេ កំពុងស្វែងរកជំនួយដើម្បីផ្តល់មូលនិធិដើម្បីធ្វើការវះកាត់ក្មេងប្រុសនោះ ។ 

ក្មេងប្រុសនោះទើបតែមានវ័យ ៣ ខែតែប៉ុណ្ណោះ គេមានឈ្មោះថា Honghong មានម្រាមដៃចំនួន ១៥ និង ម្រាមជើងចំនួន ១៦ ប៉ុន្តែបែរជាគ្មានមេជើងទៅវិញ ។  

ដោយយោងតាមគេហទំព័ររបស់ NetEase បានឲ្យដឹងថា ក្មេងប្រុសនោះត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ចំពោះជំងីដែលចម្លែកបែបនេះ ដែលកម្រនឹងកើតទៅកាន់អ្នករាល់គ្នាណាស់ ។ ម្តាយរបស់ Honghong គាត់ក៍កើតមកមានម្រាមដៃនិង ម្រាមជើងខុសគេដែរ តែទោះបីជាយ៉ាងណាក៍ដោយ ប្តីប្រពន្ធនេះបានអះអាងថា វារឿងដែលមិនប្រក្រតីបានកើតឡើងពេលដែលកូនរបស់ពួកគេបានចាប់កំណើតមក ។​ 


ជាការពិតណាស់ ការព្រួយបារម្ភរបស់ពួកគេ ក៍បានកើតមានឡើងដល់កូនប្រុសរបស់ពួកគេពិតមែន ពេលនោះស្រ្តីជាម្តាយបាន ទៅមន្ទីរពេទ្យនៅក្នុងទីក្រុង Shenzhen ហើយគ្រូពេទ្យបានប្រាប់នាងថា កូនរបស់នាងប្រាកដ ជាមានធម្មតា មិនមានរឿងវិញកើតឡើងនោះទេ ។

ឥឡូវនេះ គ្រូពេទ្យបានប្រាប់ឪពុកម្តាយរបស់ក្មេងប្រុសនោះថា ការវះកាត់បែបនេះ វាគឺជារឿងដ៍លំបាកមួយសម្រាប់ Honghong ខណៈពេលដែលគេនៅវ័យក្មេងខ្លាំងពេកចំពោះការដាក់ថ្នាំសន្លប់ ។ ដូច្នេះក្មេងប្រុសនោះ នឹងត្រូវទទួលការវះកាត់នៅពេលដែលគេ មានវ័យចាស់ខែដល់ទៅ ៦ ខែសិន ហើយពួកយើងនឹង ធ្វើការវះកាត់ឲ្យគេ មុនពេលដែលឆ្អឹងខ្ចីរបស់គេ រឹងមាំជាងនេះ ។ 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ shanghaiist


Tags: NetEase Honghong Shenzhen