ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ចិន ស៊ិនហួរ កាលពី មួយម៉ោងមុននេះ បានគូសបញ្ជាក់ អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១៥ នាក់ បានស្លាប់ បាត់បង់ជីវិត ខណៈ ៥ នាក់ផ្សេងទៀត ក្រោយពី មានករណី គ្រោះអគ្គីភ័យ ឆាបឆេះ ផ្សារមួយកន្លែង មាន ទីតាំង ស្ថិតនៅក្នុងក្រុង Shenzhen នាខេត្ត Guangdong ភាគខាងត្បូង ប្រទេសចិន។
បន្ថែមពីលើនេះ បើតាមការអោយដឹង ពីនាយកដ្ឋាន ពន្លត់អគ្គីភ័យជាតិ អះអាងអោយដឹងថា ករណីគ្រោះ អគ្គីភ័យ ឆាបឆេះផ្សារលើកនេះ បានកើតឡើង នៅវេលា ម៉ោង ១ ទាបភ្លឺ ឈានចូល ថ្ងៃពុធ ព្រឹកមិញនេះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភព បញ្ជាក់ បន្ថែមអោយដឹងថា ក្នុងរយៈពេលពីរម៉ោង អគ្គីភ័យមួយនេះ បានរាល ដាលមានទំហំ ដល់ទៅ ១ ពាន់ម៉ែត្រ ការ៉េ ។ បន្ទាប់ ពីមានការប្រើប្រាស់នូវរថយន្ត អគ្គីភ័យ ២៩ គ្រឿង អម ទៅដោយមន្រ្តី ពន្លត់អគ្គីភ័យ ជាង ១០០ នាក់ផ្សេងទៀត ជាលទ្ធផល អគ្គីភ័យមួយនេះ ត្រូវបានរំលត់ទៅ វិញ ក្នុងរយៈពេលប៉ុន្មាន ម៉ោងក្រោយ។
គួរបញ្ជាក់ផងដែរថា ផ្សារមួយកន្លែងនេះ គឺជាបណ្តុំនៃការលក់ចេញ ទិញចូល ផលិតផល កសិកម្ម បោះដុំ ប្រចាំតំបន់៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ