CamNews

ព័ត៌មានអន្តរជាតិ 

ជាប់ក្រោមថ្ម ៦០ម៉ោង មិនខ្ចីស្លាប់ ព្រោះជីវិតថ្លៃ តែសល់ដង្ហើមចង្រិត ក្រោយរអិលបាក់ដី ផ្អើលប្រទេសចិន

ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ ដែលត្រូវបានកប់ជាប់នៅពីក្រោយកំទេចថ្ម អស់រយៈពេលច្រើនជាង ៦០ម៉ោង ក្រោយមានការវាយ   ប្រហារគ្រោះ​ ធម្មជាតិ រអិលបាក់ដី នៅខេត្ត Shenzhen ប្រទេសចិន នោះ លោកត្រូវបានគេជួយសង្គ្រោះបានសម្រេចហើយ ទាំងលោកនៅសល់តែដង្ហើមចង្រិត ។


គួរបញ្ជាក់ថា គ្រោះធម្មជាតិរអិលបាក់ដីខាងលើ បានកើតឡើង កាល   ពីព្រឹកថ្ងៃអាទិត្យ ដោយបាន បណ្តាលអោយសំណង់អាគារពាណិជ្ជកម្ម ច្រើនជាង ៣០ដួលរលំបាក់ខ្ទេចខ្ទីតែម្តង។ របាយការណ៍ បញ្ជាក់អោយដឹងថា ថ្ងៃអង្គារម្សិលមិញនេះ ក្រុមការងារទើបតែបានរក ឃើញ សាកសពមនុស្សម្នាក់ តែប៉ុណ្ណោះ ខណៈច្រើនជាង ៧០ នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ​។  ប្រភពបញ្ជាក់អោយដឹង ថាហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើង នៅពេលដែល ជញ្ជាំងស្តុកកាកសំនល់សំណង់ បាក់រលំ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ។


ស្ថិតនៅក្នុងវ័យ ១៩ ឆ្នាំ បុរសសល់តែដង្ហើមចង្រិតម្នាក់នេះ ត្រូវបាន  ក្រុមការងារ ប្រទះឃើញនៅវេ លាម៉ោង ៤ ទាបភ្លឺ ថ្ងៃពុធនេះ នៅពីក្រោមគំនរថ្មបាក់បែក។ លោកមាន  ឈ្មោះថា Tian Zeming ជា កម្មករចំណាកស្រុកមកពីខេត្ត Chongqing ។ អាជ្ញាធរក្នុងស្រុក គូស  បញ្ជាក់ តាមរយៈសេចក្តីថ្លែង ការណ៍ក្នុងសន្និសិទសារព័ត៌មានអោយដឹងថា លោកបានប្រទះ   ឃើញ  Tian Zeming ស្ថិតនៅក្នុង សភាពទន់ខ្សោយជាខ្លាំង ខណៈគាំងជាប់នៅ   ក្រោមគំនរថ្ម  បាក់បែក ដែលសល់តែប្រហោងសម ល្មមមួយដែលអាចអោយគាត់មានឱកាសរស់រានមានជីវិត ។ ចំណាយរយៈពេលជាង ២ ម៉ោងទម្រាំ តែជួយសង្គ្រោះគាត់បានជោគជ័យ ។ ប្រភពបន្តអោយដឹងថា  ៖ អំឡុងពេលដែលចេញប្រតិបត្តិការ ជួយសង្គ្រោះ លោក Tian ក្រុមការងារ បានប្រទះឃើញ បុរសម្នាក់ផ្សេងទៀត នៅក្បែរនោះ ប៉ុន្តែ ជា អកុសលគាត់បានស្លាប់បាត់ទៅហើយ។ គួររំឮកថា  ពុំ ទាន់  មានតួរលេខផ្លូវការ បញ្ជាក់ពីចំនួនអ្នក ស្លាប់នៅឡើយទេ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Hong Kong Shenzhen Landslide