CamNews

ព័ត៌មានអន្តរជាតិ 

ឆ្មក់ចាប់ ឡានក្រុងមួយ ពោរពេញទៅដោយ សត្វពស់ដល់ទៅ ៣០០ ក្បាល

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ប្រចាំការតាមបណ្តោយផ្លូវហាយវេមួយកន្លែង ក្នុងខេត្ត Hubei
ប្រទេសចិន បានឆ្មក់ចាប់រថយន្តមួយ ដោយនៅក្នុងនោះបានរឹបអូសពស់ដល់ទៅ៣០០ ក្បាល
ក៏ដូចជាសត្វស្ការ ១០ ក្បាលផ្សេងទៀតផងដែរ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពី
គេហទំព័រសារព័ត៌មានបរទេសចិន ecns ។

មិនត្រឹមតែប៉ុណ្ណោះ     ក្រុមអ្នករ៉ុករកតាមដានស៊ើបអង្កេត  ក៏បានរកឃើញនូវកន្រ្តកឬស្សី    ៥
កន្រ្តកផ្សេងទៀតផងដែរ ដែលមានទម្ងន់ធ្ងន់ដល់ទៅជាង ២៥០ គ.ក ពោរពេញទៅដោយសត្វ
កណ្តុរ ។ គួរបញ្ជាក់ផងដែរថា    ករណីរកឃើញការរត់ពន្ធសត្វខុសច្បាប់នេះ  អាចធ្វើទៅបាន
បន្ទាប់ពីបានប្រទះឃើញពស់រួចចេញមកក្រៅពីរក្បាលនៅលើរថយន្តក្រុង  ខណៈពេលដែល
រថយន្តក្រុងមួយនេះ    ដឹកក្រុមមនុស្សដែលជាអ្នកដំណើរ  មានសមាជិកដល់ទៅ ២៧ រូប ធ្វើ
ដំណើរពីខេត្ត Chongqing ទៅខេត្ត Shenzhen ប្រទេសចិន ។

បើយោងតាមសម្តីអ្នកដំណើរម្នាក់ មាននាមត្រកូល Li បានគូសបញ្ជាក់អោយដឹងថា   គាត់ពិត
ជាមានភាពភ្ញាក់ផ្អើលជាខ្លាំង   នៅពេលដែលបានឃើញពស់ពីរក្បាលនោះ  នៅជិតកៀកនឹង
គាត់ ហើយគាត់ពិតជាមានភាពភ័យខ្លាចជាខ្លាំង បើសិនជាវាបានខាំគាត់ពិតមែននោះ។

បុរសជាអ្នកបើករថយន្តក្រុង   ជាដំបូងត្រូវបានចោទប្រកាន់ពីបទដឹកសត្វខុសច្បាប់  តែពេល
ក្រោយមក     គាត់លែងត្រូវបានគេចោទប្រកាន់  ពោលគឺគ្រាន់តែធ្វើការព្រមានតែប៉ុណ្ណោះ ។ 
យ៉ាងណាមិញ    ពពួកសត្វដែលត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការរឹបអូសបាននោះ  ត្រូវបានគេ
បញ្ជូនទៅអោយមន្រ្តីជំនាញសត្វព្រៃយកទៅរក្សាទុក ខណៈការតាមដានស៊ើបអង្កេតវែកមុខ
រកអ្នករត់ពន្ធសត្វព្រៃខុសច្បាប់ទាំងនេះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅបន្តមាន៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា កូរ៉េខាងជើង ព្រមាន
អាមេរិក

- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង

- ៤ លាននាក់ជាង រងផលប៉ះពាល់ ដោយសារខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល

- យន្តហោះ បង្ខំចិត្តចុះចត តាមបណ្តោយផ្លូវ សាធារណមួយរំពេច ក្រោយគ្រឿងម៉ា
ស៊ីន មានបញ្ហា (មានវីដេអូ)

- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ

- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)

- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ
(មានវីដេអូ)

- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និង
រថយន្ត Range Rover

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range
Rover

ដោយ ៖ កុសល
ប្រភព ៖ chinadaily


Tags: Snake China Hubei badgers Shenzhen Asia