ព័ត៌មានអន្តរជាតិ ៖ វេលាម៉ោង ៧ និង ៥០ នាទីព្រឹក ថ្ងៃពុធ នេះ បើតាមការអោយដឹងពីគេហទំព័រសារ ព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញ អត្ថបទផ្សាយ អោយដឹងថា នៅឯភាគខាងកើត ប្រទេសឯណោះ វិញ ករណីគ្រោះអគ្គីភ័យ ឆាបឆេះ រោងចក្រស្បែកជើង មួយកន្លែង បានបណ្តាលអោយកម្មករ ១៦នាក់ ស្លាប់បាត់បង់ជីវិត យ៉ាងអណោចអធម ។
លើសពីនេះ ប្រភពសារព័ត៌មាន ដដែលគូសបញ្ជាក់អោយដឹងថា ករណីគ្រោះអគ្គីភ័យ ឆាបឆេះ រោង ចក្រស្បែកជើង មួយនេះ បានកើតឡើង នៅឯក្រុង Wenling នាខេត្តភាគខាងកើតប្រទេស ខេត្ត Zhe- jiang កាលពីវេលាម៉ោង ២ និង ៥២ នាទី រសៀល ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៤ ម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា បើយោងតាម សេចក្តីថ្លែងការណ៍ របស់អាជ្ញាធរ ប្រចាំតំបន់ បានគូសបញ្ជាក់ អោយដឹងថា ក្រោយពីបានកើតមានឡើង នូវគ្រោះអគ្គីភ័យមួយនេះ មិនត្រឹមតែបានបណ្តាលអោយ កម្មករ ១៦ នាក់ ស្លាប់បាត់បង់ជីវិត តែប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏បានបណ្តាលអោយ កម្មករជា ច្រើននាក់ផ្សេងទៀត ទទួលរងរបួសធ្ងន់ និង ស្រាល ដូចគ្នាដែរ ។
គួររំឭកផងដែរថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់មន្រ្តីជំនាញ ប្រចាំតំបន់ ដោយបានចុះ ទៅដល់កន្លែងកើតហេតុ និងព្យាយាមជួយសង្គ្រោះ ក៏ដូចជា រុករក ក្រុមមនុស្ស ដែលរស់រានមានជីវិត ផ្ទុយទៅវិញ មូលហេតុដែលនាំ អោយកើតមានគ្រោះអគ្គីភ័យមួយនេះ ពុំទាន់បានដឹងច្បាស់នៅឡើយ ទេពោលគឺ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ