ព័ត៌មានកំសាន្ត ៖ តារាហូលីវូដល្បីឈ្មោះដែលធ្លាប់សន្យាថា នឹងចាក់បញ្ចាំងរឿង "First they killed my father" ឲ្យប្រជាជននៅកម្ពុជាបានទស្សនាមុនដំបូងគេបង្អស់ ហើយពេលនេះអ្នកស្រីបានបំពេញតាមពាក្យសន្យាយ៉ាងពិតប្រាកដមែន ៕
ដំបូងឡើយអ្នកស្រី Angelina Jolie បានចាក់បញ្ចាំងរឿង "First they killed my father" នៅឯខេត្តសៀមរាប បន្ទាប់មកនៅឯស្តារអូឡាំពិច និងម្សិលមិញនេះគឺនៅខេត្តបាត់ដំបង ហើយកាលពីម្សិលមិញនេះស្រាប់តែមានក្មេងស្រីស្រស់ស្អាតម្នាក់មួយរូបត្រូវបានជនអនាមិកគប់មួយដុំថ្មដោយសារមើលមិនឃើញ ។ ហើយមួយវិញទៀត ក្មេងស្រីដែលពកក្បាលនោះ គាត់ទៅរើសសំរាមបែរជាគេថា នាងនិងក្រុមរបស់ពួកគាត់ជោរទៅវិញ ពិតជារឿងហួសចិត្ត ហើយមិនចេះយោគយល់នឹងមិនឲ្យតម្លៃជាតិខ្លួនឯងយ៉ាងពិតប្រាកដមែន ។
គួរបញ្ជាក់ឲ្យដឹងថា រឿងនេះបានកើតឡើងកាលពីម្សិលមិញ ខណៈពេលដែលកំពុងតែចាក់បញ្ចាំងរឿង ដែលអ្នកស្រី Angelina Jolie ជាអ្នកដឹកនាំសម្តែងគឺរឿង "First they killed my father" ដែលជាសាច់រឿងរៀបរាប់ពីភាពល្វីងជូរចត់របស់ប្រជាជនខ្មែរកាលពីសម័យប៉ុនពត ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB