មិនគួរឲ្យជឿ ៖ វីដេអូខាងក្រោម បង្ហាញច្បាស់ជាក់ស្តែង សិស្សសាលាម៉ាឡេស៊ីក្មេងៗ រងនូវភាព ភ័យខ្លាចហួសប្រមាណ ដែលត្រូវបានបង្ខំឲ្យដើរនៅក្នុងអន្លង់ភក់ ដែលមានពស់នៅក្នុងនោះ ដែល ជាលទ្ធផល ក្រុមការងារត្រូវបានអាជ្ញាធរ ព្យួរការងារជាបណ្តោះអាសន្ន ។ គួរបញ្ជាក់ថា ការអនុវត្ត យ៉ាងដូច្នេះត្រូវបានក្រុមការងារបញ្ជាក់ឲ្យដឹងថា ជាការហ្វឹកហ្វើនការងារជាក្រុម នៅឯជុំរុំមួយដែល ត្រូវបានគាំទ្រដោយ នាយកដ្ឋានការពារជនស៊ីវិលម៉ាឡេស៊ី ឬ Malaysian Civil Defense Department ។
តាមរយៈខ្សែអាថ៍វីដេអូខាងក្រោម ពិតជាបានបង្ហាញស្តែងៗឲ្យឃើញនូវក្រុមក្មេងស្រីតូចៗ ទាំង អស់គ្នាបានស្រែក និងយំ បន្ទាប់ពីត្រូវបានណែនាំឲ្យលុយនៅក្នុងអន្លង់ភក់ដែលមានពស់២ក្បាល នៅក្នុងនោះ ខណៈពស់ជាច្រើនក្បាលផ្សេងទៀត ត្រូវបានបោះចូលទៅក្នុងរណ្តៅជាបន្តបន្ទាប់។ ក្រុមក្មេងស្រីតូចៗត្រូវបានណែនាំក៏ដូចជាបង្ខំឲ្យលុយទឹកនៅក្នុងអន្លង់ភក់ដែលមានពស់ ដើម្បី ជា ការហ្វឹកហ្វើន លំហាត់ប្រាណ ការងារជាក្រុម ដែលមានការណែនាំដោយផ្ទាល់ពីសំណាក់បុរស ម្នាក់ បុរសម្នាក់នោះហើយដែលបានបញ្ជា និងបានឮសម្លេងសើចរបស់គេនៅពេលដែលឃើញ ក្មេងៗខ្លាច ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា លំហាត់ប្រាណ ការងារជាក្រុមមួយនេះ ត្រូវបានធ្វើឡើងនៅភាគ ខាងលិចរដ្ឋ Perak ដែលជាការរៀបចំដោយផ្ទាល់ពីសំណាក់សាលារៀនមួយកន្លែង និង នាយក ដ្ឋានការពារជនស៊ីវិល ។ នាយកដ្ឋានផ្ទាល់ ត្រូវបានអាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍ដោយព្យួរការ ងារមន្រ្តី៤រូប និងជំនួយការ ៦រូប ដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត ពាក់ព័ន្ធទៅនឹងលំហាត់ ប្រាណដ៏កម្រមួយនេះ ដែលមានហានិភ័យខ្ពស់ដល់សុខាមាលភាពក្មេងៗ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ