CamNews

ព័ត៌មានអន្តរជាតិ 

"ជម្លោះ កូនឆ្កែ" ក្មេងប្រុស វ័យ ១១ ឆ្នាំ បាញ់សម្លាប់ ក្មេងស្រី វ័យ ៨ ឆ្នាំ ក្លាយជាឃាតករ វ័យក្មេង

បរទេស៖ ពិតជាសាហាវមែន ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានក្លាយជាឃាតកបាញ់សម្លាប់ក្មេងស្រី ម្នាក់ដែលមានអាយុ ទើបតែ៨ឆ្នាំ បន្ទាប់ពីពួកគេឈ្លោះគ្នារឿងដណ្តើមកូនឆ្កែមួយក្បាលលេង ។


ហេតុការណ៍​​​  ដ៏ រន្ធត់នេះកើតឡើងនៅក្នុងរដ្ឋ  Tennessee សហរដ្ឋអាម៉េរិក ក្មេងស្រីរងគ្រោះឈ្មោះ Mclayla Dyer ត្រូវបានក្មេងប្រុសដែលរស់នៅជិតខាងគ្នាបាញ់សម្លាប់ ខណៈពេលដែលក្មេងទាំងពីរ ដណ្តើមកូនឆ្កែគ្នាលេង ហើយកូនឆ្កែនោះគឺជាឆ្កែរបស់ Dyer ប៉ុន្តែក្មេងប្រុសជាឃាតកសុំលេងហើយ នាងតូចមិនព្រមទើបកើត ហិង្សាបាញ់សម្លាប់គ្នាបែបនេះ ។

នៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះកំពុងលេងឆ្កែជាមួយមិត្តភក្តិ  នៅក្រៅផ្ទះ ហើយបន្ទាប់ពីឃាតក ដ៏ តូចនេះសុំលេងឆ្កែមិនបានគេក៏បានស្ទុះទៅក្នុងផ្ទះរបស់ខ្លួនដែលនៅក្បែរគ្នាដែររួចយកកាំភ្លើងរបស់ ឪពុកមកបាញ់តម្រង់តាមបង្អួច ត្រូវ Dyer ជាច្រើនគ្រាប់ស្លាប់តែម្តង ។ម្តាយកុមារីរងគ្រោះបានប្រាប់ ប៉ូលិសថា នាងមិនស្គាល់ឈ្មោះក្មេងប្រុសដែលបាញ់កូននាងទេដោយគ្រាន់តែដឹងថា ក្មេង នេះរៀន នៅ សាលាជាមួយកូនខ្លួនដែរ ហើយក្រោយពីកើតហេតុការណ៍ដ៏តក់ស្លុតនេះ ម្តាយ Dyer ក៏បានប្តឹង ទៅ នាយក សាលាពីរឿងនេះ ដើម្បីចាត់ការ ទើបប៉ូលិសបានដឹងជាក្រោយ ហើយឈានទៅដល់ការ ចាប់ខ្លួនឃាតកវ័យក្មេងបញ្ជូន ទៅតុលាការកាត់ទោស ៕



 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news World news Breking news Unt news Iraq Obama US USA Oregon Mass shooting