ព័ត៌មានកីឡា៖ អ្នករៀបចំចាតចែងការប្រកួតកីឡាករប្រដាល់ជើងចាស់ លោក Bob Arum នៅតែមានជំនឿជឿជាក់ថា ជំនួបគ្នារវាង Floyd នឹងប៉ាក់គីអៅ ប្រាកដជាអាចកើតមានម្ដងទៀត នៅថ្ងៃណាមួយ។
ប៉ាក់គឺអៅបានស្រែកប្រកាសក្ដែងៗថា រូបលោកនឹងដកខ្លួនចេញពីអាជីពជាកីឡាករប្រដាល់ ក្រោយពេល កន្ដឹងចុងក្រោយបន្លឺឡើង រវាងលោក នឹង Timothy Bradley នៅខែមេសាខាងមុខនេះ។ ប៉ាក់គឺអៅ បានសម្រេចចិត្ដឈានជើងចូលប្រលូកឆាកនយោបាយវិញម្ដង ក្រោយពេលដែលគាត់មានបំណងចង់ក្លាយជាថ្នាក់ដឹកនាំប្រទេសហ្វីលីពីន។ ដូច្នេះមួយការប្រកួតចុងក្រោយ ក៏ជាស្នាមញញឹមដែលមិនអាចភ្លេចបានផងដែរ មុនពេលគាត់ចាកចេញ។
ប៉ុន្ដែចំណែកលោក Bob Arum ក៏នៅតែមានទំនុកចិត្ដផងដែរថា ទោះបីជាស្ថានភាពស្ថិតក្នុងការសម្រេចដូចគ្នារវាងអ្នកទាំងពីរ តែលទ្ធផលពេលនោះ គង់តែដឹងនោះទេ ថានឹងប្រែប្រួលទៅជាយ៉ាងណា។ Bob Arum មានបទពិសោធន៍ក្នុងវិស័យកីឡាប្រដាល់ អស់រយៈពេល ៥០ឆ្នាំមកហើយ បើគិតមកទល់ពេលនេះ គាត់មានអាយុ ៨៤ឆ្នាំ ដូច្នេះគាត់ធ្លាប់ជួបប្រទះរឿងច្រើន ខណៈដែលគាត់ក៏មិនហ៊ានធានាទាំងស្រង ថាមួយការប្រកួតរបស់ប៉ាក់គឺអៅ នៅខែមេសាខាងមុខ នឹងក្លាយជានាទីចុងក្រោយនៃការដកខ្លួនពីអាជីពកីឡាប្រដាល់ ។ ហើយគាត់នៅតែទទួចថា គាត់ចង់មើលឃើញការប្រកួតនេះម្ដងទៀតណាស់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ supersport