CamNews

តារា 

James jirayu មិនខ្លាចបាត់បង់ប្រជាប្រិយភាព ក្រោយបែកធ្លាយរឿងនាំមិត្តស្រីទៅ....

ថៃ ៖ កាលពីខែមុន លោក James Jirayu បានធ្វើដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុនជាមួយនិងមិត្តស្រីរបស់គាត់ ព្រមទាំងមិត្តភក្តិជាច្រើននាក់ទៀតដូចជា នាង like Taew Natapohn, Ton Arch, Alek Teeradetch, Toey Jarinporn, Mew Nittha និងលោក Hi-So Shane ។​

អ្នកកាសែត: ហេតុអ្វីបានជាអ្នកផុសរូបជាក្រុម? 

លោក James Jirayu: ជារឿងធម្មតាទៅហើយដែលថតរូបជាមួយនិងមិត្តភក្តិ ហើយខ្ញុំផុសរូបនោះគ្មានគោលបំនងអ្វីនោះទេ ។ 

អ្នកកាសែត: អ្នកផុសរូបបែបនេះដើម្បីបើកចំហរអំពីទំនាក់ទំនងស្នេហារបស់អ្នកជាមួយនិង Foam មែនអត់? 

លោក James Jirayu: បើកចំហរ? ការពិតទៅខ្ញុំបានបើកចំហរវាយូរណាស់មកហើយ ។ យើងបានប្រាប់អ្នករាល់គ្នាថា យើងរស់នៅធម្មតា ហើយមិនបានគិតអ្វីច្រើននោះទេ ។ ពេលខ្ញុំត្រលប់មកពីប្រទេសជប៉ុនវិញ ក៏មានមិត្តភក្តិរបស់ខ្ញុំបានប្រាប់អំពីរឿងរ៉ាវកើតឡើងនៅក្នុងប្រទេសថៃ ។ ជាការពិតណាស់ នៅពេលដែលផុសរូបបែបនេះនៅខ្ញុំមិនបានភ័យខ្លាចក្នុងការបាត់បង់ប្រជាប្រិយភាពនោះទេ ព្រោះខ្ញុំជឿថា អ្នកគាំទ្ររបស់ខ្ញុំពួកគេគួរឲ្យស្រលាញ់ ហើយស្រលាញ់ខ្ញុំណាស់ ។ ចំពោះអ្នកដែលមិនពេញចិត្ត លោកក៏មិនដឹងត្រូវអ្វីនោះដែរ ព្រោះជាសិទ្ធរបស់ពួកគេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: James jirayu Foam