ថៃ ៖ កំពូលតារាសម្តែងថៃ លោក James Jirayu ថ្មីៗនេះត្រូវបានគេប្រទះឃើញលោកជាមួយនិងមិត្តស្រីនៅក្បែរភោជនីយដ្ឋានមួយ ខណៈពេលដែលកំពុងតែធ្វើដំណើរទៅកាន់សមុទ្រ សម្រាប់វិស្សមកាលរបស់លោក ។
នៅក្នុងរូបថត អ្នកទាំងពីរគឺពាក់អាវពណ៍ស ហើយលោក James Jirayu ថែមទាំងពាក់ពួកនិងពណ៍ម៉ាស់ថែមទៀតផង ស្របពេលដែលកំពុងតែអង្គុយជាមួយគ្នា ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ តួប្រុសក្នុងរឿង "ឧត្តមភរិយា"រូបនេះបានថែមទាំងបានថតរូបនាង Foam ដែលជាមិត្តស្រីប្រៀបដូចជាជាងថតដ៏ជំនាញម្នាក់យ៉ាងចឹង ។
គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងវ័យ ២៥ ឆ្នាំរូបនេះចូលចិត្តថតរូបខ្លាំងណាស់ ប៉ុន្តែលោកមិនដែលធ្វើការចែករំលែករូបថតរបស់ខ្លួននៅលើបណ្តាញសង្គមនោះឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate