CamNews

តារា 

James jirayu អះអាងសម្តីដដែល ទោះបីជាបែកធ្លាយមុខមិត្តស្រី ដែលជាមនុស្សសាមញ្ញក៏ដោយចុះ

កំសាន្ត ៖ ក្រោយពីទម្លាយថា គូស្នេហ៍សាមញ្ញជនរួចមក លោក James jirayu បានប្រាប់ថា មិនទាន់ដល់ពេលដែលត្រូវបង្ហាញមុខគូស្នេហ៍នោះទេ ខណៈពេលដែលមិត្តស្រីមិនមែនជាអ្នកស្ថិតក្នុងវិស័យសិល្បៈនោះ ។ 

សម្ភាស៍ជាមួយអ្នកកាសែតមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបែកធ្លាយនារីរូបស្អាតម្នាក់ឈ្មោះថា Foam ដែលត្រូវបានគេដឹងថា ជាសង្សាររបស់កំពូលតារាសម្តែង លោក James jirayu ។ 

យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថ្មីៗនេះបានឲ្យដឹងថា ទំនាក់ទំនងរបស់លោក James jirayu និង Foam គឺនៅល្អដូចដើម ហើយចំនែករឿងបែកធ្លាយរូបថតរបស់មិត្តស្រី តួប្រុសក្នុងរឿង "ឧត្តមភរិយា" ក៏បាននិយាយថា វាហាក់បីដូចជាមិនប៉ះពាល់ជាមួយនិងចំណងស្នេហារបស់អ្នកទាំងពីរឡើយ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: James jirayu Foam