ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ដែលមានម្រាមដៃ ម្ខាងៗ ៦ ត្រូវបានរកអោយឃើញថា នៅខែក្រោយ នេះ គាត់នឹងធ្វើដំណើរ ហោះទៅកាន់ ប្រទេសអង់គ្លេស ដើម្បី ទទួលបាន ការងារ ជាអ្នកវាយ អក្សរ ។ លោក Vijay Singh ជាមួយសមត្តភាព ពិសេស ខណៈគាត់មាន ម្រាមដៃ ម្ខាងៗ ដល់ទៅ ៦ គាត់អាចវាយ ពាក្យ បានច្រើនជាង ១០០ ពាក្យ ឯណោះក្នុងរយៈ ពេលត្រឹមតែមួយនាទី ។ នេះបើយោងតាម ការដក ស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មានប្លែក បរទេស ដឹមីរ័រ ។
លើសពីនេះ ប្រភពសារព័ត៌មាន ដដែលបន្ថែមថា ខណៈគាត់ ស្ថិតនៅក្នុងវ័យ ៤៨ ឆ្នាំ លោក Vijay ត្រូវ បានរក អោយឃើញថា ជាសិស្ស មានសមត្តភាពមួយរូប ដែលនឹងត្រូវ បញ្ជូនអោយទៅសិក្សា នៅឯវិទ្យា ល័យ រដ្ឋលេខាធិការ នៅអង់គ្លេស ស្របពេលគាត់ អាចឆ្លៀតធ្វើការងារ បានដល់ទៅ ២០ ម៉ោង ជាអ្នក វាយអត្ថបទ ដោយប្រើសមត្តភាព ពិសេស និងស្ទាត់ជំនាញ របស់គាត់ ។
គួរបញ្ជាក់ផងដែរថា ជាមួយនឹងករណី ដ៏កម្រ ដែលមនុស្ស តែងកើតមក មានម្រាមដៃ ជើងម្ខាងៗ ៦ នោះ ត្រូវបាន គេបញ្ជាក់ថា វាជាករណី កម្រ polydactyly តែចំពោះ មនុស្សរាល់គ្នា ដែលកើតមក មានកាយ សម្បទា យ៉ាងដូច្នេះ ពិតជា មិនអាចប្រើប្រាស់ និងបញ្ជា វាបានល្អនោះទេ ខណៈវា ផ្ទុយស្រឡះ ពីលោក Vijay ស្រឡះតែម្តង ពោលគឺ លោកអាចប្រើប្រាស់វា បានយ៉ាងល្អ ឥតខ្ចោះ ។
គួររំឭកផងដែរ ជាមួយនឹង សមត្តភាព ដ៏ជំនាញ វាយពាក្យ បានច្រើនជាង ១០០ ពាក្យ ក្នុងរយៈពេល ត្រឹមតែ ១ នាទី ដោយប្រើម្រាមដៃ ទាំងនោះ មនុស្សរាល់គ្នា សរសើរ គាត់ថា ពិតជា មានសំណាងមែន អាចលោកអាចប្រើ ការវាបាន ។ ផ្ទុយទៅវិញ លោក Vijay មិនគិតយ៉ាងដូច្នេះ នោះទេ ពោលគឺ គាត់និ យាយថា បើសិនណា ខ្ញុំពិតជា មានសំណាង ពិតប្រាកដ មែននោះ ម៉េចក៏ ខ្ញុំមិនរក ការងារ អោយបានធ្វើ នៅស្រុកកំណើត ដែលជា ប្រទេសឥណ្ឌា របស់ខ្ញុំទៅ ហេតុអ្វី បានជាចាំបាច់ រត់មក ប្រទេសអង់គ្លេស បន្ត ការសិក្សា នឹងធ្វើការងារ ការិយាល័យ ក្រៅម៉ោង ទៅវិញ ។ ពិតណាស់ ថៅកែ នៅក្នុងប្រទេស ឥណ្ឌា ទាំង នោះ គេមិនត្រូវ ការខ្ញុំនោះទេ គេត្រូវការតែ លេខា រូបណា មានសម្រស់ និងមាន សមត្តភាព តែប៉ុណ្ណោះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ