ប្រជាជនដែលរស់នៅក្នុងប្រទេសនីមួយៗ តែងតែចង់ទទួលបាន អ្នកដឹកនាំ ដែលល្អ ចេះគិតគូរពី ប្រយោជន៍ជាតិ និងសុខទុក្ខប្រជារាស្ត្រជាធំ។ អ្នកនយោបាយ មិនសំដៅទៅលើតែបុរសនោះទេ ក្នុងនោះស្ត្រីក៏មានសិទ្ធិ និងសមត្ថភាពអាចធ្វើបានដូចគ្នា ក្នុងការដឹកនាំប្រទេសនីមួយៗ។
សម្រាប់ថ្ងៃនេះគេហទំព័កម្សាន្ត LookingTODAY សូមបង្ហាញជូនវត្តមាន របស់ស្ត្រីនយោបាយ ដែលមានប្រជាប្រិយភាព ជាងគេបំផុតនៅលើពិភពលោក។ ចង់ដឹងថា នៅលើពិភពលោក ស្ត្រីនយោបាយ ដែលល្បីល្បាញជាងគេបំផុត បានឈ្មោះអ្វី ហើយនៅក្នុងប្រទេស ណាខ្លះនោះ សូមប្រិយមិត្តទស្សនាទាំងអស់គ្នា៖
-អ្នកស្រី Yingluck Shinawatra ៖ ជានាយករដ្ឋមន្ត្រីប្រទេសថៃ ដែលមានឈ្មោះហៅក្រៅ “Pu” ជាសមាជិកបក្ស Pheu Thai Party។ អ្នកស្រីកើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦៧ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បច្ចុប្បន្នអ្នកស្រីមានអាយុ ៤៦ឆ្នាំ។
-អ្នកស្រី Maria Rosaria Carfagna ៖ ជាអ្នកនយោបាយមួយរូប របស់ប្រទេសអ៊ីតាលី។ អ្នកស្រីកើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៥ នៅទីក្រុង Salerno ប្រទេសអ៊ីតាលី បច្ចុប្បន្នមានអាយុ ៣៧ឆ្នាំ។
-អ្នកស្រី Alina Kabaeva ៖ ជាអ្នកនយោបាយមួយរូប របស់ប្រទេសរុស្ស៊ី បច្ចុប្បន្នអ្នកស្រីជាអភិបាលរងក្រុង Duma មកពីគណបក្ស United Russia party។ Alina Kabaeva កើតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨៣ បច្ចុប្បន្នអ្នកស្រីមានអាយុ ៣០ឆ្នាំ។
-អ្នកស្រី Svetlana Khorkina ៖ ជាអ្នកនយោបាយមួយរូប របស់ប្រទេសរុស្ស៊ីដូចគ្នា។ Svetlana Khorkina កើតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៧៩ នៅទីក្រុង Belgorod ប្រទេសរុស្ស៊ី បច្ចុប្បន្នអ្នកស្រីមានអាយុ ៣៤ឆ្នាំ។
-អ្នកស្រី Rachida Dati ៖ ជាអ្នកនយោបាយមួយរូប របស់ប្រទេសបារាំង និងជាសមាជិកសភាអឺរ៉ុប តំណាងឲ្យប្រទេសបារាំង។ អ្នកស្រីកើតនៅថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ១៩៦៥ នៅទីក្រុង Saône-et-Loire ប្រទេសបារាំង។
-អ្នកស្រី Angela Merkel ៖ ជាអ្នកនយោបាយមួយរូប របស់ប្រទេសអាល្លឺម៉ង់ និងជាប្រធានសហព័ន្ធ Christian Democratic Union តាំងពីឆ្នាំ២០០០មកម៉្លេះ។ អ្នកស្រីកើតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៥៤ នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
-អ្នកស្រី Yulia Tymoshenko ៖ ជាអតីតនាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន ដែលគ្រងតំណែង បាន២ដង ទី១ ចាប់ពីថ្ងៃទី២៤ ខែមករា រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០០៥ និងទី២ ចាប់ពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៧ រហូតដល់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១០។ អ្នកស្រីកើតនៅថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ១៩៦០ បច្ចុប្បន្នអ្នកស្រីមានអាយុ ៥២ឆ្នាំ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល