CamNews

ព័ត៌មានអន្តរជាតិ 

ហ្វីលីពីន៖ មេភេរវករ ISIS នៅអាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុងបញ្ជីខ្មៅអាមេរិក ទទួលរងរបួសធ្ងន់ហើយ ដោយសារការ

(ម៉ានីល)៖ មេភេរវករមួយរូបរបស់​ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ស្ថិតនៅក្នុងបញ្ជីខ្មៅដែលសហរដ្ឋអាមេរិក​ចង់ចាប់ខ្លួនបំផុតនោះ បានទទួលរងរបួសធ្ងន់ហើយ នៅក្នុងការវាយប្រហារដោយទម្លាក់គ្រាប់បែក​តាមផ្លូវអាកាសរបស់យោធាហ្វីលីពីន។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នាយប់ថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Lorenzana បានលើកឡើងយ៉ាងដូច្នេះថា «Isnilon Hapilon គឺជាមេភេរវករដែលទីក្រុងវ៉ាស៊ីនតោនជឿជាក់ ថាបានចូលរួមនៅក្នុងការចាប់ជម្រិត ជនជាតិអាមេរិកបីរូបនៅក្នុងប្រទេសហ្វីលីពីនកាលពីឆ្នាំ២០០១ និងបានប្រកាសផ្តល់រង្វាន់ ៥លានដុល្លារអាមេរិក​ទៅដល់ជនណាក៏ដោយ ដែលអាចកាត់ក្បាលមេភេរវកររូបនេះបាន»

គួរបញ្ជាក់ថា Isnilon Hapilon មានអាយុ ៥០ឆ្នាំគឺជាមេដឹកនាំជាន់ខ្ពស់នៃពួកឧទ្ទាម អាប៊ូ សាយ៉ាហ្វ នៃភាគខាងត្បូងប្រទេសហ្វីលីពីន ហើយក៏ត្រូវបានក្រុមរដ្ឋអ៊ីស្លាម ISIS ទទួលស្គាល់ថាជាមេដឹកនាំ​របស់ពួកគេនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានបញ្ជាក់ថា Isnilon ពិតជារងរបួសធ្ងន់ធ្ងរណាស់ ក្រោយការទម្លាក់គ្រាប់បែកកាលពីថ្ងៃពុធ សប្តាហ៍នេះនៅក្នុងទីក្រុង Butig ចម្ងាយ ៨០០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីម៉ានីល៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: ISIS