ករណីចោរប្លន់ទូមាសមួយកើតឡើងនៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី០៣ខែតុលា ឆ្នាំ
២០១២ នៅក្នុងផ្សារឃ្លាំងលើ សង្កាត់លេខ១ក្រុងព្រះសីហនុ យកគ្រឿងអលង្ការអស់ជាង
២០តម្លឹង ព្រមទាំងបាញ់មនុស្សបណ្តាលអោយរងរបួសធ្ងន់ម្នាក់ វាយអោយរបួសស្រាល ១
នាក់។
ផ្សារឃ្លាំងលើ សង្កាត់លេខ១ក្រុងព្រះសីហនុ
ប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះនៃអំពើប្លន់នេះ មានឈ្មោះ ៖ ទី១. គង់ តេង
ភេទស្រី អាយុ៥៧ឆ្នាំ មានលំនៅដ្ឋាននៅក្រុមទី១ភូមិ៣សង្កាត់លេខ១ ជាអាជីវករលក់មាស
ត្រូវបានចោរ ប្លន់ យកមាសអស់៤,៥តម្លឹង ផ្លាកទីនអស់៤,៥តម្លឹង។ ទី២.ឈ្មោះណន សុផាត
ភេទស្រី អាយុ៣៦ឆ្នាំ មានលំនៅដ្ឋាននៅក្រុមទី១ភូមិ៣ សង្កាត់លេខ១ ជាអាជីវករលក់មាស
ត្រូវចោរ ប្រមូលយកមាសអស់១០,៥ដំឡឹងផ្លាកទីនអស់១០,៥តម្លឹង។ ទី ៣.ឈ្មោះសែន វីរះ
ភេទប្រុសអាយុ៣២ឆ្នាំ ដែលត្រូវជាក្មួយរបស់ម្ចាស់ផ្សារ ត្រូវចោរបាញ់ចំពោះមូយគ្រាប់ របួស
ធ្ងន់ ហើយត្រូវបានសាច់ញាតិដឹកយកមកព្យាបាលនៅភ្នំពេញ និង ទី៤បុរសវ័យចំណាស់
ម្នាក់ជាអ្នករត់ម៉ូតូឌុបដែលត្រូវចោរវាយប្លន់យក ម៉ូតូគាត់ជិះរត់នោះ ក៏បានត្រូវចោរវាយរង
របួសស្រាលផងដែរ ។
ទូមាសដែលត្រូវចោរវាយបំបែក និងប្លន់យកមាស
លោកឧត្តមសេនីយ៏ត្រីតាក វណ្ណថា ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចាត់វិធានការ
ដឹកនាំកំលាំងជំនាញទៅកាន់កន្លែងកើតហេតុ ព្រមទាំងបន្តរុករកជនល្មើសជាបន្ទាន់ ក៏ប៉ុន្តែ
ជនល្មើសបានរត់ចូលព្រៃ គេចខ្លួនដោយសុវត្ថិភាព៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ police