(ដាណឺម៉ាក)៖ ផ្សារទំនើបមួយដែលទើបនឹងបើកអាជីវកម្មនៅប្រទេសដាណឺម៉ាក កំពុងប្រយុទ្ធនឹងភាពក្រីក្រតាមរយៈការលក់អាហារ ដែលមានកាលបរិច្ឆេទផុតកំណត់ដោយបញ្ចុះតម្លៃ ៥០% ។
ផ្សារទំនើប WeFood បានបើកអាជីវកម្មលើកដំបូងនៅទីក្រុង Copenhagen ហើយលក់តែរបស់ហួសកាលកំណត់ ប៉ុណ្ណោះ ។ មន្ត្រីសុខាភិបាលនិយាយថា កាលបរិច្ឆេទផុតកំណត់គឺមិនបញ្ជាក់ពីសុវត្ថិភាពតែ វាសំដៅលើគុណភាពនៃ អាហារដែលការពិតទៅអាហារប្រភេទខ្លះទោះបីផុតកាល កំណត់តែនៅអាចបរិភោគបាន ប៉ុន្តែភាគច្រើន មនុស្សទូទៅតែងបោះវាចោលក្នុងធុងសម្រាម នៅពេលដឹងថា របស់នោះហួសកាលបរិច្ឆេទឲ្យប្រើ ។
ចំពោះផ្សារទំនើប WeFood ចាប់អារម្មណ៍បើកលក់អាហារផុតកំណត់បែបនេះជូនដល់អតិថិជនដោយបញ្ចុះតម្លៃ ៥០% គឺទាបជាងកន្លែងលក់ ផ្សេងទៀតក្នុងទីក្រុង ហើយបើការបើកលើកដំបូងនេះបានជោគជ័យនោះ ម្ចាស់ផ្សារមាន គម្រោងនឹង បើកសាខាបន្ថែមទៀតផងដែរ តែយើងមិនដឹងថា មាននរណាខ្លះហ៊ានចំណាយប្រាក់ទិញអាហារ ដែលពួកគេគិតថា វាហួសកាលបរិច្ឆេទឲ្យប្រើទៅហើយនោះទេ ទោះបីជាវានៅមានគុណភាពល្អ យ៉ាងណាក៏ដោយ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី