ព័ត៌មានកំសាន្ត ៖ តារាល្បីៗដែលមានវ័យជាង ៣០ ឆ្នាំ ប៉ុន្តែសម្រស់វិញមិនបាច់មើលទេ គឺនិយាយពីថាក្មេងហួសតែម្តង ហើយមិនត្រឹមតែប៉ុណ្ណោះទេ ពួកគេក៏បានទទួលនូវការកោតសរសើរអំពីមហាជនដែរ អំពីរឿងសម្រស់ក្មេងជាងវ័យនេះ ។
ជាធម្មតាអ្នកដែលមានវ័យជ្រេ តែងតែឈានទៅរកភាពចាស់ជរា និងស្បែកឡើងជ្រួញ និងមុខមាត់ទៅតាមនឹងដែរ ជាពិសេសគឺអ្នកដែលមានវ័យឈានចូល ៣០នេះឡើងទៅ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺថា មានតារាល្បីៗមួយចំនួនបែរជាមិនបានឈានទៅរកភាពចាស់តាមអាយុកាលរបស់ពួកគេឡើយ ។
នៅក្នុងចំណោមតារាល្បីៗទាំងនោះគឺសង្កេតឃើញថា មានសិល្បៈករខ្មែរចំនួន ៥ នាក់ គឺលោក ណុប បញ្ញារិទ្ធ, សុគន្ធ នីសា, ពេជ្រ សោភា, ឃុំ ប៉ុណ្ណាដែត និងអ្នកនាង កែវ ពេជ្រពិសី រីឯអ្នកសិល្បៈនៅក្រៅស្រុកវិញគឺមានដូចជា តារាស្រី Fan Bingbing ដែលជាជនជាតិចិន និងនាង Chompoo araya ដែលជាជនជាតិថៃ ។
តោះទៅទស្សនាភាពវ័យក្មេងជាងវ័យ និងអាយុជ្រេរបស់ពួកគាត់ជាមួយ Camnews ទាំងអស់គ្នា ៕
១. ឃុំ ប៉ុណ្ណាដែត មានវ័យ ៣៤ ឆ្នាំ
២. សុគន្ធ នីសា មានវ័យ ៣៣ ឆ្នាំ
៤. កែវ ពេជ្រពិសី មានវ័យ ៣៤ ឆ្នាំ
៥. ណុប បញ្ញារិទ្ធ មានវ័យ ៣៥ ឆ្នាំ
៦. Fan Bingbing មានវ័យ ៣៥ ឆ្នាំ
៧. Chompoo araya មានវ័យ ៣៥ ឆ្នាំ
ដោយ ៖ គន្ធា
ប្រភព ៖ វីគីភីឌៀ