CamNews

ភាពយន្ត 

បះសក់ជាមួយនឹងរឿងDoctor Strange កាលពីថ្ងៃទី២៩នៅឯរោងភាពយន្ត Major Cineplex by Cellcard

ហ្វេនមួយចំនួនធំជាពិសេសគឺហ្វេនរបស់ផលិតកម្ម Marvel ផ្ទាល់តែម្តង ពិតជាមិនអាចរំលងនូវឳកាសចូលរួមនូវព្រឹត្តិការណ៍ដ៏ធំមួយនេះនៅក្នុងប្រទេសកម្ពុជាបានឡើយ។ ការចាក់បញ្ចាំងពិសេសមុនថ្ងៃកំណត់នេះបានធ្វើឡើងនៅឯរោងភាពយន្ត Major Cineplex by Cellcard កាលពីថ្ងៃទី២៩ តុលាកន្លងទៅនេះដែលមានការសហការពីហាងនំបុ័ង Bread Talk និង Coca-Cola ផងដែរ។


ព្រឹត្តការណ៍ដ៏អស្ចារ្យមួយនេះចាប់ផ្តើមតាំងពីម៉ោង 5:30​ ល្ងាចរហូតដល់ម៉ោង 6:30ល្ងាច ទស្សនិកជនដែលមានសំបុត្រអញ្ជើញទាំងអស់អាចចូលទស្សនារឿង Doctor Strange នៅម៉ោង 6:45។ អំឡុងពេលកម្មវិធីនោះក៏មានការសំដែងក្បាច់រាំរបស់ក្រុម Qas3 ការបកស្រាយបទចំរៀងរបស់ កញ្ញា ឆដា កញ្ញា Sofia  និងលោក Ting Tong មិនត្រឹមតែប៉ុណ្ណោះក៏មានការសួរសំណួរទៅកាន់ហ្វេនដែលនៅទីនោះផងដែរ ចំពោះអ្នកដែលឆ្លើយសំណួរងាយៗបានត្រឹមត្រូវនឹងទទួលបានវត្ថុអនុស្សាវរីយ៍ផ្ទាល់ពីផលិតកម្ម Marvel ដែលមានដូចជា មួក កន្លាស់ ប្រដាប់ទ្រាប់ mouse ជាដើម។

បន្ទាប់ពីទស្សនារឿង Doctor Strange នេះរួចមានហ្វេនជាច្រើនបានឲ្យពិន្ទុទៅកាន់រឿងនេះរហូតដល់៩ មានអ្នកខ្លះបានឲ្យទៅដល់១០ថែមទៀតផង។ មូលហេតុដែលពួកគាត់ហ៊ានឲ្យពិន្ទុខ្ពស់ដូចនេះ ព្រោះ Doctor Strange ជារឿងបែបវីរៈបុរស Marvel ប៉ុន្តែបែរជាមានភាពដាច់ស្រលះពីវីរៈបុរសផ្សេងៗទៀត Doctor Strange មានលក្ខខណ្ឌខុសពីគេ ហើយនេះក៏បានធ្វើឲ្យវាក្លាយទៅជាចំនុចពិសេសមួយដ៏អស្ចារ្យរបស់គាត់។

ចុចទីនេះដើម្បីទស្សនា trailer

 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។








Tags: Westec Movie Eddie The Eagle The Conjuring 2 Doctor Strange