CamNews

តារា 

បែកធ្លាយរូបថតដ៍កម្ររបស់នាង Kimberly ផ្អើលអស់អ្នកគាំទ្រ!

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះតារាសម្តែងល្បីឈ្មោះនៅឯប្រទេសថៃ នាង Kimberly បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនី Instagram របស់នាងជាមួយនិងតារាសម្តែងជើងចាស់ម្នាក់ដែរគឺនាង Ann Thongprasom ព្រមទាំងរូបថតដ៏កម្រក្នុងឈុតរបៀបសិស្សសាលាថែមទៀតផង ។ 

ទស្សនិកជនជាច្រើនប្រហែលជាមិនងាយបានឃើញរូបថតដ៏កម្របែបនេះទេរបស់នាង Kimberly ព្រោះពិតជាស្រស់ស្អាត​និងប្លែកភ្នែកតែម្តង ទាំងមើលទៅសុភាពរាបសារ ស្រស់ថ្លា បូករួមទាំងស្នាមញញឹកដែលពោរពេញដោយមន្តស្នេហ៍របស់តារាស្រីរូបនេះទៀត ពិតជាធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់យ៉ាងពិតប្រាកដមែន ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគេសង្កេតឃើញថា បុរសសង្ហាគឺលោក Mark Prin ដែលសង្សារបណ្តូលចិត្តតារាស្រីរូបនេះ ហាក់មិនបណ្តោយឲ្យនាង Kimberly ឃ្លាតឆ្ងាយពីខ្លួនសោះឡើយ ហើយគូស្នេហ៍មួយគូនេះពិតជាសាកសមគ្នាខ្លាំងណាស់ ព្រោះកាលណាដែលកាន់តែបញ្ចេញភាពផ្អែមល្អែមជាមួយគ្នា​ កាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកគាំទ្រ ។​

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតដ៍កម្ររបស់នាង Kimberly ក្នុងឈុតសម្លៀកបំពាក់សិស្សសាលាទាំងអស់គ្នា ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kimberly Yaya Margie Mint Mark prin