CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយការស៊ើបអង្កេត រកឃើញ DNA ជនសង្ស័យបំផ្ទុះគ្រាប់បែក តែមួយ ពីការវាយប្រហារភារវកម្ម នៅប៉ារីស

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប្រទេសបែលហ្ស៊ិក បានបង្ហាញឲ្យដឹងនូវឈ្មោះជនសង្ស័យទី ២ ដែលបានបំផ្ទុះគ្រាបបែកអត្តឃាតនៅឯអាកាសយានដ្ឋានក្រុងព្រុចសែលគេមានឈ្មោះថា Najim Laachraoui ហើយអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា DNA របស់ជនសង្ស័យរូបនេះ ត្រូវបានរកឃើញនៅទីតាំង វាយប្រហារភារវកម្ម កណ្តាលទីក្រុង ប៉ារីស   ប្រទេស​​  បារាំង កាលពីអំឡុងខែវិច្ឆិកា ចុងឆ្នាំ ២០១៥ កន្លងទៅនេះ។ 



គួររំឮកថា ព័ត៌មានបែកធ្លាយពីរឿង DNA លើកនេះ អាចដឹងឮទៅបាន បន្ទាប់ពី ជនសង្ស័យ ៣នាក់ ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួននៅក្នុងទីក្រុង ព្រុចសែល  ពីបទជាប់ពាក់ព័ន្ធ   ការវាយ  ប្រហារ  បំផ្ទុះគ្រាប់បែកកាលពីថ្ងៃអង្គារនេះ​។ ព្រះរាជអាជ្ញាឲ្យដឹងថា ការចាប់ឃាត់ខ្លួនជន  សង្ស័យទាំងនេះ គឺជា ប្រតិបត្តិការតែមួយជាមួួយនឹងការវាយឆ្មក់ចាប់ជនសង្ស័យនៅប៉ារីស កាលពីថ្ងៃព្រហស្បត្តិ៍ ដែល នាំ ឲ្យគម្រោងផែនការវាយប្រហារភារវកម្មរបស់គេបរាជ័យ ច្រើនជាងនេះទៅទៀត ក៏មានជនសង្ស័យ ផ្សេងទៀត ដែលត្រូវបានគេមានជំនឿជាក់ថា​នៅក្រុមតែមួយនោះ ត្រូវ  បាន  ចាប់ឃាត់ខ្លួន នៅក្នុងប្រទេស បែលហ្ស៊ិក អាល្លឹម៉ង់ និង បារាំង ។ របាយការណ៍ បញ្ជាក់ឲ្យ  ដឹងថា ជនរងគ្រោះ ៣១ នាក់បានស្លាប់បាត់បង់ជីវិត ពីការវាយប្រហារភារវកម្មបំផ្ទុះគ្រាប់បែកនៅ   ទីក្រុង ព្រុចសែល កាលពី ថ្ងៃអង្គារកន្លងទៅនេះ ។ការវាយប្រហារភារវកម្ម កក្រើកក្រុង ព្រុចសែលលើកនេះ​មានការវាយប្រ ហារ ឡើង រយៈពេលត្រឹមតែ ១ថ្ងៃក្រោយ បន្ទាប់ពីមានការចាប់ឃាត់   ខ្លួនជនសង្ស័យ វាយប្រហារ ភារវកម្មនៅទីក្រុងប៉ារីស ជនសង្ស័យ Salah Abdeslam នៅទីក្រុង ព្រុចសែល ៕




ប្រែសម្រួល ៖ កុសល


ប្រភព ៖  ប៊ីប៊ីស៊ី 


Tags: bomb attack airport Brussels Belgian