CamNews

យល់ដឹង 

អ្នកដឹកនាំ​សំខាន់ៗ៦រូប ត្រូវបានគេ​លុបចេញពី ប្រវត្តិសាស្រ្ត

ពិភពលោក ៖ ក្រុមមនុស្សចំនួន ៦នាក់ខាងក្រោមនេះ គឺជាអ្នកដឹកនាំដ៏សំខាន់ៗ នៅលើពិភព លោក ហើយដោយសារមានកំហុស ពួកគេត្រូវបានគេលុបរូបថត ដែលធ្លាប់ថតកន្លងមក ចេញពី ប្រវត្តិសាស្ត្រទាំងអស់ ដោយការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ។

១.លោក Jang Song-thaek ៖ បន្ទាប់ពីមានព័ត៌មានចុះផ្សាយពី ការកាត់ទោសប្រហារជីវិត លោក Jang Song-thaek ដែលជាឪពុកមា និងជាទីប្រឹក្សារផ្ទាល់របស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un កាលពីខែធ្នូ ឆ្នាំ២០១៣កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានធ្វើការលុបឈ្មោះលោក Jang Song-thaek ចេញពីប្រវត្តិសាស្រ្ត ហើយបានលុបរូបថត របស់លោក ដែលបានជាប់ជាមួយថ្នាក់ដឹកនាំផងដែរ ដោយការប្រើប្រាស់កំព្យូទ័រ។

២.លោក Nikolai Yezhov ៖ ជាមេបញ្ជាការប៉ូលិសរបស់រុស្ស៊ី ក្នុងសម័យកាលនៃការដឹកនាំ របស់ប្រជានាធិបតី Joseph Stalin។ បន្ទាប់ពីត្រូវបានគេរកឃើញថា លោក Nikolai Yezhov មិនមានភាពស្មោះត្រង់ជាមួយនឹងរបប Soviet លោកត្រូវបានគេលុបចេញពីប្រវត្តិសាស្ត្រ បន្ទាប់ពីមានការកាត់ទោសប្រហារជីវិត នៅក្នុងឆ្នាំ១៩៤០។

៣.លោក Joseph Goebbels ៖ ជាអតីតមន្ត្រីឃោសនារបស់អាល្លឺម៉ង់ ក្រោមការគ្រប់គ្រង ដោយអតីតប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោក Adolf Hitler។ លោក Goebbels ត្រូវបានឲ្យតម្លៃយ៉ាងធំមហិមា ពីលោក Hitler ជាមួយនឹងភាពវ័យឆ្លាត និងភាពក្លាហាន នៃការប្រឆាំងនឹងពួកយូដា។ ទោះបីជាលោក Goebbels បានសមត្ថភាព ក្នុងការជួយជ្រោមជ្រែងប្រទេសអាល្លឺម៉ង់ បានច្រើនយ៉ាងណាក្តី ប៉ុន្តែលោកត្រូវបាន គេលុបចេញពីប្រវត្តិសាស្ត្រ ដោយមិនដឹងពីមូលហេតុនៅក្នុងឆ្នាំ១៩៣៧។

៤.លោក Leon Trotsky ៖ ជាអ្នកបដិវត្តន៍របស់ប្រទេសរុស្ស៊ី ជាមេដឹកនាំដំបូង នៅក្នុងបដិវត្តន៍ Bolshevik ប៉ុន្តែលោកបានគោរពនឹងធ្វើតាម បដិវត្តន៍របស់លោក Vladimir Lenin។ ប៉ុន្តែក្រោយមកលោក Lenin បានបរិយាកេរ្តិ៍លោក Trotsky ថាជាមនុស្សចោលម្សៀត នៅក្នុងឆ្នាំ១៩១៧ ហើយបានលុបរូបលោកចេញ ពីរូបថតដែលបានថតរូមគ្នា នៅពេលដែលពួកគេសហការគ្នា។

៥.លោក Bo Gu ៖ ជាមេដឹកនាំជាន់ខ្ពស់ របស់បក្សកុម្មុយនីសចិន ដោយលោកមាន ទំនួលខុសត្រូវ លើការដឹកនាំដ៏ធំមួយ ក្រោមការដឹកនាំរបស់មេបក្សកុម្មុនីយចិន លោក Mao Zedong។ ខណៈលទ្ធផលនៃយុទ្ធសាស្ត្របញ្ជាទ័ព ធ្វើមិនបានល្អ នៅក្នុងសន្និសីទមួយ លោក Bo Gu ត្រូវបានគេរិះគន់ ថាបានធ្វើឲ្យមានកំហុសផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរ ហើយលោកត្រូវបានគេដកតំណែង ដោយបានជំនួយដោយលោក Zhang Wentian នៅក្នុងឆ្នាំ ១៩៣៥។ នេះជាហេតុផលដែលលោក Bo Gu ត្រូវបានគេលុបចេញពីរូបថត ប្រវត្តិសាស្ត្រ។

៦.លោក Grigoriy Nelyubov ៖ ជាអ្នកអាវកាសរបស់ប្រេទេសរុស្ស៊ី។ ជាមួយនឹងការជ្រើសរើស ក្រុមអ្នកអវកាសដំបូង នៅរុស្ស៊ី ក្នុងឆ្នាំ១៩៦០ លោក Nelyubov ត្រូវបានគេជ្រើសរើស ជាអវកាសដ៏អស្ចារ្យមួយរូបនៅក្នុងប្រទេសនេះ។ លោកត្រូវបានគេបណ្តេញចេញពី ក្រុមអ្នកអវកាស ដោយសារមានជាប់ពាក់ព័ន្ធនឹង ការប្រើប្រាស់គ្រឿងស្រវឹង ហើយលោកបានស្លាប់ដោយសាររថភ្លើងបុក ប៉ុន្តែការស្លាប់របស់គាត់ ត្រូវបានគេស្រាវជ្រាវឃើញថា ជាអំពើអត្តឃាត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: general knowledge lifestyle យល់ដឹង