CamNews

តារា 

អតីត Miss Photo City លោក រ៉ូលីន លេចឮថា ជាតារាមានឈ្មោះល្បី ភ្លេចកំណើតដើម

ភ្នំពេញៈ តារាកំប្លែងពហុជំនាញក្នុងសិល្បៈ លោក រ៉ូលីន ដែលមានឈ្មោះដើមថា ជួប ច័ន្ទកក្កដា
បច្ចុប្បន្នជាតារាកំប្លែង ពេញនិយមមួយដួង ដែលជារៀងរាល់ ចុងសប្ដាហ៍ទស្សនិកជន តែងតែ
ឃើញវត្តមាន តារាកំប្លែងរូបនេះ ស្ទើរតែគ្រប់ប៉ុស្តិ៍ទូរទស្សន៍ ដូចជា My Tv ហង្សមាស បាយ័ន
TV9 TV3 អប្សរា និងស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយចំនួនទៀត ។

រ៉ូលីន ជាតារាដែលរះ ចេញពីប្រព័ន្ធ Internet YouTube ដោយសារតែ រ៉ូលីន ពូកែច្រៀងនិងសម្ដែង
បានល្អបែបជាចរិកស្រី ពិសេសគឺច្រៀងសំឡេងដូច អ្នកស្រី ប៉ែន រ៉ន ដែលធ្វើឲ្យទស្សនិកជនកាន់
តែមានភាពចាប់ អារម្មណ៍លើរូបលោក ។ វីដេអូឃ្លីប ជាច្រើនដែលចូលរួម សម្ដែងជាមួយ ដោយ
តារាសិល្បៈល្បីៗ ដូចជា តារាសម្ដែងស្រីសិចស៊ី លំដាប់ប្រទេស អ្នកនាង ស្រីម៉ុច ពិធីករល្បីឈ្មោះ
តាប៊ុយ ដែលកាន់តែរុញច្រានឲ្យ រ៉ូលីន កាន់តែមានភាពលេចធ្លោខ្លាំង ពិសេសវិដេអូទាំងនោះត្រូវ
បានថតដោយ ហាងថតរូបដ៏ល្បីគឺ Photosity ជាហាងដែលរ៉ូលីន ធ្វើការជាអ្នកផាត់មុខ រាប់ឆ្នាំមក
ហើយ។

ទំនាកទំនងរវាងម្ចាស់ហាង និងរ៉ូលីន គឺមិនមែនជា លក្ខណៈបុគ្គលិក និង ថៅកែទេ តែជាបងប្អូនធម៌
នឹងគ្នាទៀតផង ដោយទឹកចិត្តអាណិតស្រលាញ់ក៏ជួយយិតយោង រ៉ូលីនរហូតដល់មានថ្ងៃនេះ។ ស្រាប់
តែថ្មីនេះមានព្យុះព័ត៌មាន បក់បោកមកលើតារាល្បី រ៉ូលីន ថា ជាតារាភ្លេចកំណើតដើម និង ពូកែប្រកាន់
ច្រើនខុសទំនង ។ ប្រភពដែលជិតដិតនឹងហាង Photosity បានប្រាប់ LookingTODAY ថា តាំងពីរ៉ូលីន
ក្លាយជាតារាមានឈ្មោះ បោះសំឡេងល្បីល្បាញមក រ៉ូលីន មិនដែលមកជាន់ហាង Photosity ម្ដងណា
ឡើយ ពោលគឺមិនដែល សូម្បីតែនឹកនា ដល់ លោក គន្ធ ដែលជាអ្នកផ្ចុងផ្ដើម ជីវិតសិល្បៈដល់ រ៉ូលីន។
ជាហេតុធ្វើឲ្យលោក គន្ធ មានការអាក់អន់ ស្រពន់ចិត្តមិនតិចទេ ព្រោះ រ៉ូលីន បែរជាងាកមកស្និទ្ធស្នាល
ជាមួយនឹងអ្នកដឹកនាំ សម្ដែងដ៏ល្បីឈ្មោះ និងជាអ្នករៀបចំកម្មវិធីដ៏មានឥទ្ធិពល គឺ លោក អ៊ិន ទីតូ ទៅ
វិញ។

ប្រភពដដែលបានបន្តទៀតថា ម្ចាស់ហាង Photosity ដ៏ល្បីល្បាយនោះ កំពុងតែរកមើលមនុស្ស ដែល
មានលក្ខណ:ពិសេស ដើម្បីមកគ្រោងតំណែងជា Miss Photo City ជំនាន់ទី២ ដើម្បី Promote ហាងជា
ថ្មី ។ ប៉ុន្តែលើកនេះ លោកត្រូវមានកុងត្រា ដើម្បីបង្កាបញ្ហាទៅថ្ងៃក្រោយ ព្រោះធ្លាប់មាន បទពិសោធន៍
រួចហើយ មិនចង់ឲ្យវាកើត ឡើងមកទៀតទេ។

ប្រភពមួយផ្សេងទៀតបាននិយាយថា រ៉ូលីន ហាក់ព្រួយបារម្មណ៍ ជាមួយនឹងវត្តមាន របស់តារាតាម
ហ្វេសប៊ុកថ្មី Peypey Dy ដោយសារតែរយៈ ពេលពីសប្តាហ៍សោះ Page របស់ Peypey DY មានអ្នក
Like ដល់ទៅ៤៥០០០ នាក់ដែលបានវ៉ាដាច់ រ៉ូលីន តែម្ដង។ ក្នុងការប្រគំតន្រ្តីទេសចរណ៍ខារ៉ាបាវរបស់
ស្ថានីយ ទូរទស្សន៍ហង្សមាស នៅខេត្តពោធិ៍សាត់ ពេលនោះ Peypey Dy ក៏មានវត្តមាននៅទីនោះដែរ
គ្រាន់តែមិនបានទៅច្រៀងទេ ពោល Peypey dy ទៅលក្ខណ:ជាអ្នកគាំទ្រ តារាចម្រៀងម្នាក់ប៉ុណ្ណោះ ។

ប៉ុន្តែ Peypey dy ត្រូវបានគេចោមរោមថតសុំឱប សុំថើប សុំលេខទូរស័ព្ទ សាហាវជាងនាង ពេជ្រ សោ
ភា និង នាង ទេព បូព្រឹក្ស ដែលមានវត្តមាន ក្នុងពេលនោះទៀត ធ្វើឲ្យ រ៉ូលីន ធ្លាក់ទឹកមុខជ្រិបៗតែម្ដង។
លោក រ៉ូលីន មិនអាចទាក់ទងបានទេ ដោយសាទូរស័ព្ទលោកខលចូល តែអត់អ្នកលើក ។ ទោះយ៉ាង
ណា LookingTODAY រង់ចាំការបកស្រាយពីរ៉ូលីន ដោយក្ដីរីករាយ ៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: rolin entertainment khmer star