ព័ត៌មានវីដេអូ ៖ ជាមួយនឹងបេក្ខភាពវីដេអូខាងក្រោម ត្រូវបានរកអោយឃើញថា ទទួលបាន
ការចូលទស្សនាច្រើនបំផុត នៅក្នុងប្រព័ន្ធអ៊ិនធើណេត ពោលគឺ មានអ្នកចុចចូលទស្សនា
ច្រើនដល់ទៅ ៩ លានដងជាង ឯណោះ បើចាប់គិតពីថ្ងៃបង្ហោះដើមខែវិច្ឆិកានេះមក។
គួររំឭកផងដែរថា ខ្សែអាថ៍វីដេអូខាងក្រោមនេះ គឺនិយាយពី សកម្មភាពទាំងស្រុងមួយស្តីពី
ទារកតូចពីររូប ស្រវាអោបគ្នាប្រកបទៅដោយភាពកក់ក្តៅ អំឡុងពេលនៃការមុជទឹកអោយ
គេទាំងពីរនាក់ជាលើកដំបូងរួមគ្នា ។ ដោយឡែក បើតាមប្រភពសារព័ត៌មានអោយដឹងថា
បេក្ខភាពវីដេអូខាងក្រោមនេះ គឺបានថតចេញពីទីក្រុងប៉ារីស ប្រទេសបារាំង។ ខាងក្រោម
នេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ belfasttelegraph