CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្រ្តី ប្រកាសលាលែងពីតំណែង បន្ទាប់ពីបែកធ្លាយឯកសារសម្ងាត់ Panama Paper ជាង ១១លានឯកសារ

(អៀឡង់)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះបានឲ្យដឹងថា លោក Sigmundur Gunnlaugsson នាយករដ្ឋមន្រ្តី នៃ Iceland បានប្រកាសលាលែងពីតំណែង បន្ទាប់ពីបែកធ្លាយឯកសារសម្ងាត់ Panama Paper ដោយរូបគាត់មានឈ្មោះនៅក្នុងបញ្ជី នៃទ្រព្យសម្បត្តិលាក់បាំងរាប់លានដុល្លារ។


សូមជំរាបថា ពាក់ព័ន្ធឯកសារសម្ងាត់ (Panama Paper) រដ្ឋាភិបាល​រុស្ស៊ី បានធ្វើការ​បដិសេធឯកសារ ១១.៥​លាន​ច្បាប់នោះ គ្មានបញ្ហាអ្វីនោះទេ ហើយការធ្វើបែបនេះគឺដើម្បីបង្ខូចឈ្មោះលោក ពូទីន តែប៉ុណ្ណោះ។ ​រុស្ស៊ីបានឲ្យដឹងថា ការទម្លាយ​ឯកសារ​នេះ ជាការ​បង្កើតឡើង​ដើម្បី​ប្រឆាំង​រុស្ស៊ី ដើម្បីធ្វើឲ្យលោក ពូ​ទីន ធ្លាក់​ប្រជាប្រិយភាពនៅពេលរៀបចំបោះឆ្នោតខាងមុខនេះ (២ឆ្នាំ​ទៀត រុស្ស៊ី​នឹង​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី)។

សូមបញ្ជាក់ថា ការទម្លាយ​ឯកសារ​សម្ងាត់ របស់​ក្រុមហ៊ុន​មេធាវី​ប៉ា​ណា​ម៉ា Mossack Fonseca ដែល​បង្ហាញ​ពី​វិធី​លាក់​លុយ​នៅ​បរទេស​របស់​បណ្តា​មេដឹកនាំ បងប្អូន​សាច់ញាតិ អ្នកនយោបាយ និង​តារា ឬ​កីឡាករ​ល្បីៗ បានធ្វើ​ឲ្យ​កក្រើក​ពិភពលោក​។


​សមាគម​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​អន្តរជាតិ (ICIJ) និង​សារព័ត៌មាន​អាឡឺម៉ង់ Suddeutsche Zeitu​ជា​អង្គភាព​ដែល​ដើរតួនាទី​សំខាន់​ជាងគេ​ក្នុងការ​ផ្សព្វផ្សាយ​និង​ចែកចាយ​ឯកសារ ជាមួយ​បណ្តាសារ​ព័ត៌មាន​អន្តរជាតិ​ទូទាំង​ពិភពលោក​។ អ្នកសារព័ត៌មាន​អន្តរជាតិ​រាប់រយ​នាក់ កំពុង​សិក្សា​ស្រាវជ្រាវ​លើ​ឯកសារ​បែកធ្លាយ​និង​រៀបចំ​របាយការណ៍​លម្អិត​ដើម្បី​ផ្សព្វផ្សាយ​បន្ត​ថែមទៀត​៕

- អាន ៖ រង្គោះរង្គើ ផ្អើល មេដឹកនាំពិភពលោក ក្រោយបែកធ្លាយឯកសារសម្ងាត់ Panama Paper ជាង ១១លានឯកសារ

 



 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: Panama Paper Int news Legal firm US USA UAE Obama France