CamNews

កីឡាអន្តរជាតិ 

Chelsea បាក់មុខព្រោះក្រុម បាតតារាង QPR ក្នុងលទ្ធផល ១-០

វាជារឿងមួយដែលនឹកស្មានមិនដល់នៅពេលដែលក្រុម QPR បានយកឈ្នះក្រុម Chelsea ក្នុង
ការប្រកួតថ្មីៗនេះដោយលទ្ធផល ១ ទល់និង ០។

វាជាការព្យាករណ៍មួយដែលគេថាវាល្អសម្រាប់ QPR នាឆ្នាំ ២០១៣។ កីឡាករ Marko Marin របស់
Chelsea បានបើកឆាកមុនគេដោយការបើកឆាករបស់គេនេះបានប្រែក្លាយពីការបើកឆាកនាំមុខ
ដោយស៊ុតបញ្ចូលទី មកជាការបើកឆាកទទួលកាតក្រហម ត្រឹមនាទី ទី ៤ នៃការប្រកួតទៅវិញ។

ក្រុម QPR ក៏មានបញ្ហាផងដែរនៅនាទី ទី ១៦ ខណៈពេលដែលកីឡាករ Junior Hoilett មិនអាចបន្ត
ការប្រកួតបានព្រោះតែមានបញ្ហាគន្លាក់ជង្គង់។ ក្នុងការប្រកួតនេះគេសង្កេតឃើញថាក្រុម Chelsea
គឺមានឱកាសនាំមុខជានិច្ចទាំងការបញ្ជូនបាល់ ក៏ដូចជាការលេងពាក់កណ្ដាលតារាង ប៉ុន្តែអ្វីដែល
ធ្វើឱ្យប្រិយមិត្ត Chelsea ហួសចិត្តនោះគឺនៅនាទី ទី ៧៨ កីឡាករ S WRIGHT-PHILLIPS របស់
QPR 
បែរជាមានឱកាសក្នុងការរកបាន ១ គ្រាប់ដោយការស៊ុតបញ្ចូលទី ខណៈដែល Chelsea នៅ
បន្តប៉ះបញ្ជូនបាល់ទៅវិញទៅមកហាក់ដូចជាមិនយកចិត្តទុកដាក់ក្នុងការប្រកួតទាល់តែសោះ។

ក្រុម QPR បានរក្សាលទ្ធផល ១ ទល់និង ០ នេះរហូតដល់ចប់ម៉ោងប្រកួតជាស្ថាពរ ការប្រកួត
លើកនេះត្រូវបានគេចាត់ទុកជាសញ្ញាល្អមួយសម្រាប់ QPR ក្នុងដើមឆ្នាំ ២០១៣ លើតារាង BPM
របស់អង់គ្លេស។

ក៏គួរបញ្ជាក់ផងដែរថា Top 3 ក្នុងតារាង BPM គឺ Manu លេខ ១ ManCity លេខ ២ និង Spur នៅ
លេខ ៣ ខណៈដែលក្រុមលេខ ៤ គឺ Chelsea បែរជាចាញ់ក្រុមលំដាប់ទី ២០ QPR ទៅវិញ។ ការ
ចាញ់ QPRនេះគឺជារឿងមួយដែលមិនល្អទាល់តែសោះព្រោះ Chelsea និង Spur តាមប្រកិតគ្នាតែ
មួយពិន្ទុ៕

តារាង Top 20 របស់ BPM

ដោយ៖ ម៉ូកា
ប្រភពពី៖ Skysport 


Tags: Premier League football sport