CamNews

កីឡាអន្តរជាតិ 

ក្រលេកមើល សួនហាត់កីឡាកែច្នៃ នៅប្រទេស អ៊ុយក្រែន

មិនមែនមានតែ សំភារះទំនើបៗនោះទេ ដែលអាចជួយអ្នក ក្នុងការហាត់ប្រាណ កាយវប្បកម្មនោះ
តែសូម្បីតែ សំភារះកែច្នៃ ក៏មានសមត្ថភាព អាចជួយអ្នកបានដែរ អោយតែយើងមានចិត្តចង់ ។

សួនហាត់កីឡា គួរអោយចាប់អារម្មណ៍មួយនោះ មានទីតាំងនៅ ឆ្នេរខ្សាច់ប្រទេស អ៊ុយក្រែន ។
សំភារះ និង ឧបករណ៍ដែលបានបំពាក់នៅសួនមួយនោះ សុទ្ធសឹងតែជារបស់ ចាស់ៗ និង ប្រើ
ប្រាស់រួច ដែលបានកែច្នៃ យកមកប្រើវិញ មើលទៅពិតជាគួរអោយចាប់អារម្មណ៍​ និង ទាក់ទាញ
មែន ។ សំភារះដែលយកមកកែច្នៃទាំងនោះមានដូចជា សំបកកង់ឡាន លាយជាមួយបន្ទះដុំដែក
យកមកបញ្ចូលគ្នា សងខាង ធ្វើជាដុះដែកសំរាប់លើកទំងន់ ជាដើម ។

បើទោះបីជា សំភារះចាស់ៗ មើលសឹងតែមិនយល់ពិតមែន តែពេលព្រឹក និង ល្ងាច គេឃើញមាន
មនុស្សម្នាជាច្រើន មកចូលហាត់កីឡានៅសួននោះ យ៉ាងច្រើនកុះករ ។ អ្នកដែលហាត់នៅទីនោះ
សុទ្ធតែមាន កាយសប្បទាររឺងមាំ មិនចាញ់អ្នកហាត់នៅ កន្លែងដែលមាន សំភារះទំនើបៗ ឡើយ ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: sports world gym ukraine