កីឡាកាយសម្ព័ន្ធ គឺជាកីឡាមួយ ដែលទាមទារ អោយអ្នកសំដែង មានភាពរឹងមាំ លាយជាមួយ និង ភាពទន់ភ្លន់ ហើយរហាស់រហួន ទៀតទើបអាចអោយ សំដែងទៅបានល្អ ។ អ្នកសំដែង កីឡា នេះជា ពិសេសនារីៗ មិនសូវជា មានអ្នកណា បានពិន្ទុ ១០ ពេញដូច នារីនៅ ខាងក្រោមនេះ ឡើយ ។
Lloimincia Hall ជាកីឡាការនី វ័យ ២១ ឆ្នាំមកពីសាលា Luisiana State University ដែលជា កីឡាការនី ឆក់យកបេះដូង គណកម្មការ អោយពិន្ទុនាង រហូតដល់ ១០ ពេញ ។ ថ្មីៗនេះវីដេអូ ដែលនាងប្រកួត តាំងតែពី ខែមករា ជាមួយនិងក្រុម មកពីរដ្ឋ Alabama បានសាយភាយ ល្បី ពេញអ៊ីនធើណេត ដោយសារតែ ក្បាច់បង្វិលខ្លួន លើអាកាស របស់នាង អស្ចារ្យពេក ។ មិនត្រឹម តែ ក្បាច់លោត បង្វិលខ្លួន របស់នាង នោះទេ ដែលធ្វើអោយ នាងបានពិន្ទុនោះ តែនាងក៏មាន កាយវិការ ក្បាច់រាំផ្សេងៗទៀត ដ៏រស់រវើកដែល យើងមើលទៅប្លែកណាស់ ។ ជាមួយនិង ពិន្ទុ ១០ ពេញនិង ការគាំទ្រពី ទស្សនិកជនជាច្រើន ទៀតនោះ Lloimincia Hall ត្រូវបានគេ រំពឹងទុកថា នឹង ត្រូវកោះហៅ ចូលក្រុមជំរើសជាតិ ជាមិនខាន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ perezhilton